ក្រសួងសាធារណៈការបើកកិច្ចប្រជុំគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ លោកសួន រចនា រដ្ឋលេខាធិការក្រសួងសាធា​​រ​ណការ និងដឹកជញ្ជូនបានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិក សមាជិកា និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។

កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពការងារ វាយតម្លៃអំពីការអនុវត្តមុខងារ ដែលបានផ្ទេរ និងបានធ្វើប្រតិភូកម្ម ក្នុងការផ្ដល់សេវាដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក នៅអង្គភាពច្រក និងការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលក្រុង ស្រុក និងរកដំណោះស្រាយពីបញ្ហាប្រឈម និងសំណូមពរក្នុងវិស័យសាធារណការ និងដឹកជញ្ជូន របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនផ្លូវគោក វិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដែលបានរកឃើញក្នុងដំណើរចុះពិនិត្យ និងវាយតម្លៃនិងវគ្គសិក្ខាសាលា ផ្សព្វផ្សាយ និងបណ្តុះបណ្តាល ការអនុវត្តមុខងារ ដែលក្រសួងបានប្រគល់ឲ្យថ្នាក់ក្រោមជាតិ ក្នុងឆ្នាំ២០២៤នេះ ចំនួន២៥ ចំណុចដែលបូកសរុបដោយលេខាធិការដ្ឋាន ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលការណ៍សំខាន់ នៃការធ្វើកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ឬកំណែទម្រង់តាមបែបប្រជាធិតេយ្យ នៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញអភិបាលកិច្ច តាមរយៈការបង្ខិតសេវារដ្ឋបាលទៅជិតប្រជាពលរដ្ឋ សំដៅលើកកម្ពស់គុណភាពសេវាសាធារណៈ តាមរយៈការពង្រឹងយន្តការបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)

– Facebook: https://www.facebook.com/mpwt.gov.kh

– Telegram: https://t.me/mpwtnews

– TikTok: https://www.tiktok.com/@mpwt.tiktok

– YouTube: https://www.youtube.com/@mpwt.youtube

LEAVE A REPLY

Please enter your comment!
Please enter your name here