ក្រសួងសាធារណៈការបណ្តុះបណ្តាលមន្រ្តីនៅខេត្តចំនួន៨លើនិតិវិធីគ្រប់គ្រង និងផ្តល់សេវាកម្មក្នុងវិស័យដឹកជញ្ជូន

ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានប្រារពសិក្ខាសាលាផ្សព្វផ្សាយ និងការបណ្តុះបណ្តាល ស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រង និងការផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងវិស័យសាធារណការ ដល់មន្រ្តីមកពីបណ្តាខេត្តចំនួន៨។

សិក្ខាសាលានេះ បានប្រារពធ្វើកាលពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤ លេខាធិការដ្ឋាននៃគណៈកម្មការដឹកនាំ កំណែទម្រង់វិមជ្ឈការ  និងវិសហមជ្ឈការ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងការបណ្តុះបណ្តាលស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រង និងការផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងវិស័យសាធារណការ ដល់មន្រ្តីអនុវត្តមុខងារ នៅអង្គភាពច្រកចេញចូលតែមួយ នៅរដ្ឋបាលខេត្តចំនួន៨ រួមមាន បាត់ដំបង កំពង់ធំ ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ ឧត្តរមានជ័យ  សៀមរាប និងខេត្តប៉ៃលិន និងការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុកចំនួន៦៧។

សិក្ខាសាលាត្រូវបានរៀបចំឡើង ដើម្បីបន្តការគាំទ្រដល់មន្រ្តីអនុវត្តមុខងារ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព គុណភាព គណនយ្យភាព និងតម្លាភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាពិសេស ធ្វើការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងពេលអនុវត្តមុខងារ តាមរយៈមន្រ្តីបង្គោលជំនាញរបស់ក្រសួង ដោយបានធ្វើបទបង្ហាញពីក្រុមការងារបច្ចេកទេសតំណាងពី អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។

        សិក្ខាសាលានេះបានប្រារពធ្វើក្រោមអធិបតីភាព លោកសួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here