ក្រសួងសាធារណៈការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់

ភ្នំពេញៈ លោកប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសា​ធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារទី១ នៃគណៈកម្មការចំពោះកិច្ច ដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការងារត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

លោករដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើការរៀបចំសេចក្តី ព្រាងច្បាប់ស្តីពី វិសោ​ធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងក្រុមការងារជំនាញបច្ចេកទេសផងដែរ។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ តាមការស្នើសុំរបស់វិស័យឯកជន ដែលបានលើកឡើង នៅក្នុងវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជនឱ្យស្របតាមការវិវឌ្ឍរបស់សង្គម៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here