តម្លៃដឹកជញ្ជូនកុងតឺន័រវាងទីក្រុងសៀងហៃ និងទីក្រុងញូវយ៉ក ហក់ឡើងជិតដល់១ម៉ឺនដុល្លារ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ថ្លៃដឹកជញ្ជូនកុងតឺន័រខ្នាត៤០ហ្វីត ដែលមានផ្ទុកនូវប្រដាប់ប្រដារក្មេងលេង គ្រឿងបន្លាស់រថយន្ត ឬទំនិញផ្សេងទៀត ដែលនាំចេញពីទីក្រុងសៀងហៃ ប្រទេសចិន ទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានកើនឡើងដល់ជិត១ម៉ឺនដុល្លារក្នុងមួយកុងតឺន័រ។

ការហក់ឡើងនៃថ្លៃដឹកជញ្ជូន រវាងទីក្រុងទាំង២ បានជំរុញឱ្យមានការព្រួយបារម្ភ ក្នុងចំណោយបណ្តាក្រុមហ៊ុននាំចូល ខណៈក្រុមអ្នកជំនាញ មួយចំនួនលើកឡើងថា ទីផ្សារកំពុងមានពពុះ(Bubble)។ នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសន្ទស្សន៍ Drewry World Container បានបង្ហាញថា ថ្លៃចំណាយលើការនាំចេញ រវាងទីក្រុងសៀងហៃ ទៅកាន់ទីក្រុងញូវយ៉ក បានកើនឡើងដល់៩.៣៨៧ដុល្លារអាមេរិក ក្នុងមួយកុងតឺន័រនៅថ្ងៃទី១១ ខែកក្កដា ដោយកើនឡើងជាង២ដងបើធៀបនឹងខែកុម្ភៈ។

 

 

 

 

យ៉ាងណាមិញ ថ្លៃដឹកជញ្ជូននៅខែកក្កដា ឆ្នាំ២០២៤នេះ នៅតែស្ថិតក្រោមកម្រិតខ្ពស់បំផុត ដែលមានតម្លៃ១.៦០០០ដុល្លារក្នុងមួយកុងតឺន័រ នៅដើមឆ្នាំដំបូងនៃការផ្ទុះជំងឺរាតត្បាតកូវីដ១៩ ខណៈកាលពីពេលនោះ ប្រជាជនកំពុងសម្រុកទិញទំនិញស្តុកទុក ដោយសារការបិទខ្ទប់ ធ្វើឱ្យពួកគេមិនអាចចេញក្រៅផ្ទះដោយសេរីបាន។

ក្រុមអ្នកជំនាញផ្នែកឧស្សាហកម្ម បានធ្វើការវាយតម្លៃថា ការកើនឡើង នៃតម្លៃដឹកជញ្ជូននាពេលនេះ គឺបណ្តាលមកពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់ក្រុមពួកឧទ្ទាម Houthi មកលើព្រែកជីកស៊ុយអេ ដែលបានបង្ខំឱ្យកប៉ាល់ដឹកទំនិញនានា ត្រូវបើកបរវាងទៅកាន់តំបន់ផ្លូវទឹកជុំវិញទ្វីបអាហ្វ្រិក។

លោក Simon Heaney អ្នកគ្រប់គ្រងជាន់ខ្ពស់ទទួលបន្ទុកលើការស្រាវជ្រាវកុងតឺន័រ នៅក្រុមហ៊ុនប្រឹក្សាពិគ្រោះយោបល់ផ្នែកសង្វាក់ផលិតកម្ម  Drewry បានមានប្រសាសន៍ឱ្យដឹងថាទីផ្សារកំពុងមានពពុះ ហើយពពុះទាំងនេះ នឹងផ្ទុះបែកជាយថាហេតុ ហើយតម្លៃដឹកជញ្ជូននឹងធ្លាក់ចុះវិញ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ខាងមុខ៕ប្រភព: Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here