ប្រតិភូសហគ្រិនវ័យក្មេងកម្ពុជាស្វែងយល់ពីបរិយាកាសនិងសក្តានុពលវិនិយោគនៅកម្ពុជា

ដោយៈ និស្ស័យ

ភ្នំពេញៈ លោកឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយសហការីបានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយ លោក មៃ ចន្ទនាង និងសមាជិកសមាគមចំនួន៣២រូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកទីប្រឹក្សា បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូន ចំពោះគណៈប្រតិភូសហគ្រិនវ័យក្មេង ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីបរិយាកាស និងសក្ដានុពលវិនិយោគនៅកម្ពុជា ជាពិសេសច្បាប់ស្ដីពីវិនិយោគនៃកម្ពុជា។ ក្នុងកិច្ចប្រជុំនោះផងដែរ លោកទីប្រឹក្សា ក៏បានជម្រាបជូនគណៈប្រតិភូនូវរបបវិនិយោគនៃព្រះរាជាណាចក្រកម្ពុជារួមមាន៖ កិច្ចសម្រួលវិនិយោគ, ការលើកទឹកចិត្តវិនិយោគ និងសេវាថែទាំវិនិយោគជាដើម។

មានមតិក្នុងឱកាសកិច្ចប្រជុំលោក មៃ ចន្ទនាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកទីប្រឹក្សាដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ទទួលជួបគណៈប្រតិភូរបស់ខ្លួន ក៏ដូចជា ការផ្តល់ព័ត៌មានសំខាន់ៗ ទាក់ទងនឹងច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

លោកទីប្រឹក្សា ក៏បានស្នើសុំឱ្យសហគ្រិនវ័យក្មេងរបស់កម្ពុជាជួយផ្សព្វផ្សាយ ទាក់ទងបរិយាកាសវិនិយោគប្រកបដោយភាពអំណោយផល ក៏ដូចជា ឧត្ដមភាពប្រកួតប្រជែងដែលកម្ពុជាកំពុងមាន ដើម្បីទាក់ទាញអ្នកវិនិយោគពីបរទេសដើម្បីមកបណ្ដាក់ទុនវិនិយោគ នៅប្រទេសកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here