ម៉ាឡេស៊ី និងសិង្ហបុរីគ្រោងចុះកិច្ចព្រមព្រៀងបង្កើតតំបន់ សេដ្ឋកិច្ចពិសេសនៅខែកញ្ញាខាងមុខ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសម៉ាឡេស៊ីបានអះអាងថា ខ្លួនគ្រោងចុះកិច្ចព្រមព្រៀងជាមួយសិង្ហបុរី ក្នុងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសឆ្លងដែនដំបូងគេ ក្នុងតំបន់អាស៊ាន ខណៈប្រទេសទាំង២នេះសង្ឃឹមថា តំបន់នេះនឹងទាក់ទាញការវិនិយោគថ្មី និងជំរុញកំណើនសេដ្ឋកិច្ច។

លោក Rafizi Ramli រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដែលតំណាងឱ្យប្រទេសម៉ាឡេស៊ី ក្នុងកិច្ចពិភាក្សាទ្វេរភាគី ជាមួយសិង្ហបុរី បានថ្លែងនៅក្នុងសន្និសីទសារពត៌មានមួយថាយើងបានឈានទៅដល់ការងារចុងក្រោយមួយចំនួន។ ភាគីទាំងពីរគួរតែអាចចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ នៅក្នុងខែកញ្ញា ឆ្នាំនេះ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Onn Hafiz Ghazi អភិបាលរដ្ឋ Johor ដែលជាតំបន់សម្រាប់ការអភិវឌ្ឍន៍ គម្រោងទ្វេរភាគីនេះ  បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា ការរៀបចំភូមិសាស្ត្រ នៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ ជិតត្រូវបានបញ្ចប់រួចរាល់ទៅហើយ

ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ(MoU) ដើម្បីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសទ្វេរភាគី នៅក្នុងខែមករា ឆ្នាំនេះ ក្នុងគោលបំណងជំរុញឱ្យមានការដោះដូរទំនិញ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងរដ្ឋ Johor និងប្រទេសសិង្ហបុរី។ 

លោក Rafizi បានគូសបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនឹងធ្វើឡើង មុនពេលមានជំនួប រវាងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim និងលោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong នៅចុងឆ្នាំនេះ។

រដ្ឋJohor របស់ប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី មានព្រំប្រទល់ជាប់គ្នា និងត្រូវបានតភ្ជាប់គ្នា តាមរយៈផ្លូវគោកដែលមានចរាចរណ៍ដ៏មមាញឹកបំផុត។ ប្រជាជនម៉ាឡេស៊ីរាប់រយពាន់នាក់ ដែលរស់នៅក្នុងរដ្ឋមួយនេះ បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីធ្វើការជារៀងរាល់ថ្ងៃ៕ប្រភព:Bloomberg

LEAVE A REPLY

Please enter your comment!
Please enter your name here