ហ្វីលីពីនរំពឹងទាញបានផលសេដ្ឋកិច្ចវិស័យកាស៊ីណូ ក្រោយបង្កើនជើងហោះហើរជាមួយប្រទេសកូរ៉េខាងត្បូង

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាកាស៊ីណូធំៗ នៅរដ្ឋធានីម៉ានីលក្នុងប្រទេសហ្វីលីពីនត្រូវបានគេរំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ពីការពង្រីកសេវាកម្មជើងហោះហើរ ប្រចាំសប្តាហ៍រវាងទីក្រុងម៉ានីល និងទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង។

ភាគីទាំង២ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ដោយនឹងបង្កើនសមត្ថភាព កៅអីផ្ទុកអ្នកដំនើរប្រចាំសប្តាហ៍ពី២ម៉ឺនកៅអី ឡើងដល់៣ម៉ឺនកៅអីរវាងអាកាសយានដ្ឋាន Manila Ninoy Aquino International និងអាកាសយានដ្ឋាន Seoul Incheon International

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីក្រុងម៉ានីល និងទីក្រុងអ៊ីនឈុន គឺជាទីផ្សារកាស៊ីណូពាណិជ្ជកម្មដ៏ធំ។ ក្នុងនោះ កាស៊ីណូកម្សាន្តធំៗរបស់រដ្ឋធានីម៉ានីល រួមមាន កាស៊ីណូ Okada កាស៊ីណូ City of Dreams កាស៊ីណូ Solaire និងកាស៊ីណូ Newport Resorts World ដែលទទួលស្វាគមន៍ ទាំងភ្ញៀវទេសចរណ៍ក្នុងស្រុក និងបរទេស។

ឧស្សាហកម្មល្បែងស៊ីសង នៅប្រទេសហ្វីលីពីនកំពុងបន្តស្ទុះងើបឡើងវិញ ក្រោយវិបត្ត្តិជំងឺកូវីដ១៩។ ប្រទេសសមាជិកអាស៊ានមួយនេះ បានទទួលអត្ថប្រយោជន៍យ៉ាងច្រើន បន្ទាប់ពីរដ្ឋាភិបាលចិន បានដាក់ចេញវិធានការបង្ក្រាប លើក្រុមអ្នកញៀនល្បែងស៊ីសង ដែលជាប្រភពផ្តល់ប្រាក់ចំណូលទៅកាន់តំបន់រដ្ឋបាលពិសេសម៉ាកាវ។

ក្រុមហ៊ុនកាស៊ីណូធំៗមួយចំនួន បានផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួនមកកាន់ប្រទេសហ្វីលីពីន ដោយមើលឃើញលក្ខណៈអំណោយផលជាងទីក្រុងម៉ាកាវ។ បន្ថែមពីនោះ ហ្វីលីពីនក៏កំពុងទាក់ទាញភ្ញៀវកាស៊ីណូ មកពីបណ្តាប្រទេសអ្នកមានផ្សេងទៀតនៅតំបន់អាស៊ី ដូចជាកូរ៉េខាងត្បូងជាដើម។

យោងតាមរបាយការណ៍ ពីក្រសួងទេសចរណ៍ហ្វីលីពីនបង្ហាញថា កូរ៉េខាងត្បូង គឺជាប្រភពលំហូរភ្ញៀវទេសចរណ៍បរទេសធំជាងគេបំផុត របស់ខ្លួនក្នុងឆ្នាំនេះ។ ជាក់ស្តែង ហ្វីលីពីនទាក់ទាញ បានអ្នកដំណើរមកពីកូរ៉េខាងត្បូង ជិត៧៩៣.០០០នាក់ គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ ដែលស្មើនឹងចំណែក២៨% នៃចំនួនភ្ញៀវទេសចរណ៍បរទេសសរុប៕ប្រភព:Casino.Org

LEAVE A REPLY

Please enter your comment!
Please enter your name here