តើទីក្រុងណាក្នុងតំបន់អាស៊ានដែលមានមហាសេដ្ឋីរស់នៅច្រើនជាងគេ?

ដោយៈ ចំណាន

ភ្នំពេញៈ ទីក្រុងក្នុងចំណោមបណ្តាប្រទេសអាស៊ាន មានការរីកចម្រើនផ្សេងៗគ្នា ប៉ុន្តែឱកាសនៃភាពទាក់ទាញមិនស្មើគ្នានោះឡើយ។

យោងតាមបញ្ជីមហាសេដ្ឋីពិភពលោក របស់គេហទំព័រ Hurunបានបង្ហាញថា បាងកក គឺជាទីក្រុងដែលមានមហសេដ្ឋីច្រើនជាងគេបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ឆ្នាំ២០២៤នេះ។

ទិន្នន័យ ឆ្នាំនេះបានឲ្យដឹងទៀតថា ទីក្រុងបាងកក ប្រទេសថៃ មានមហាសេដ្ឋីចំនួន៤៩នាក់ ឈរពីលើសិង្ហបុរី ដែលមាន៤២នាក់។ចំណែកលេខ៣គឺទីក្រុង ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដែលមានមហាសេដ្ឋីចំនួន៣៧នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងក្របខណ្ឌជាសកលវិញ ញូវយ៉កនៃសហរដ្ឋអាមេរិក គឺជាទីក្រុងឈរលេខ១ មានមហាសេដ្ឋីរស់នៅច្រើនជាងគេបំផុត ដែលមានចំនួនរហូតដល់១១៩នាក់ និងលេខ២ បានទៅលើទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស មាន៩៧នាក់។ រីឯលេខ៣ បានទៅលើទីក្រុង Mumbai នៃប្រទេសឥណ្ឌា មាន៩២នាក់។

បើរាប់ចាប់ពីលេខ៤ ដល់លេខ៦ ចំំណាត់ថ្នាក់នេះបានទៅលើទីក្រុង នៃប្រទេសចិន ដោយលេខរៀងទី៤ បានទៅលើទីក្រុងប៉េកាំង មានមហាសេដ្ឋី៩១នាក់។ លេខ៥ បានទៅលើទីសៀងហៃ មានមហាសេដ្ឋីចំនួន៨៧នាក់ និងលេខ៦ គឺទីក្រុងស៊ិនជិន មានមហាសេដ្ឋីរស់នៅចំនួន៨៤នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here