ដោយៈ ម៉ាលីនណា
ភ្នំពេញៈ មន្ទីរសាធារណការ រាជធានីភំ្នពេញ បានខិតខំធ្វើការដាក់ប្រព័ន្ធលូមេធំៗ មានទទឹងចាប់ពី១,៥ម៉ែត្រ រហូតដល់លូខ្លះមានទទឹង២,៥ម៉ែត្រទឹកហូរ(លូប្រអប់) ដើម្បីរំដោះការជន់លិចដោយទឹកភ្លៀងជាច្រើនខ្សែ។
ក្រៅពីដាក់ប្រព័ន្ឋលួធំៗរដ្ឋបាលរាជធានីតាមរយៈមន្ទីរសាធារណៈការនិងដឹកជញ្ជូនបាននិងកំពុងស្ថាបនាស្ថានីយ៍បូមទឹកតាមចំណុចសំខាន់ៗដែលមានកម្លាំងម៉ូទ័រអាចបូមបានច្រើនម៉ែត្រគូបទាន់សភាពការណ៍ជាហេតុធ្វើអោយតំបន់ខ្លះមហាវិថីវិថីតីរៈវិថីផ្លូវមួយចំនួនមានសភាពមិនការលិចទៀតទេ។
ដោយឡែកតំបន់មួយចំនួនទៀត បន្តលិចតែមានសភាពហូរលឿនជាងមុន ដោយលិចរយៈពេលខ្លី តាមរបាយទឹកភ្លៀងច្រើន រឺតិច ប្រចាំឆ្នាំ។
សាលារាជធានីភ្នំពេញមន្ទីរសាធារណការនិងដឹកជញ្ជូនរាជរាជធានីភំ្នពេញនិងបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការរៀបចំប្រព័ន្ធលូមេធំៗជូនប្រជាពលរដ្ឋដើម្បីរំដោះការជន់ទៅតាមចំណុចដែលបន្តលិចដោយជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញអោយបានជាអតិបរមា៕