សហគ្រិនខ្មែរនិងស្ថាប័នចំនួន២ទៀតផ្តោតលើគម្រោង ជលផលសមុទ្រ

ដោយៈ និស្ស័យ

ភ្នំពេញៈសហគ្រិនខ្មែរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសមាគមអ្នកផលិតអាហារកម្ពុជា (CFMA) សមាគមសហគ្រិនស្ដ្រីកម្ពុជា ខេត្តកោះកុង (CWEA) និងអង្គការiDE Cambodia

កិច្ចសហការនេះបង្ហាញពីការចាប់ផ្តើម នៃគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាពដែលផ្ដោតលើការគាំទ្រ ដល់ការរីកលូតលាស់ធុរកិច្ចថ្មី,​ សហគ្រាសធុនតូចនិងមធ្យម, សហគមន៍នេសាទនិងសហគមន៍តំបន់ការពារធម្មជាតិនៅតាមបណ្ដាខេត្ដនៅតំបន់ឆ្នេរទាំងបួន។

ការផ្តល់ការគាំទ្រក្រោម ទម្រង់ផ្សេងៗ រួម ទាំងសកម្មភាពផ្សព្វផ្សាយ សិក្ខាសាលា ស្តីពីនិរន្តរភាពធនធានជលផល ការបណ្ដុះបណ្ដាល ផ្នែកអាជីវកម្ម ការអភិវឌ្ឍអាជីវកម្មសហគមន៍ ការផ្សារភ្ជាប់ទីផ្សារ ការបណ្តុះបណ្តាល អំពីសុវត្ថិភាពចំណីអាហារ មូលនិធិ សម្រាប់ការចាប់ផ្ដើមអាជីវកម្ម និងការស្តារ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងសហគមន៍នេសាទ និងសហគមន៍ តំបន់ការពារធម្មជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here