មន្រ្តីមកពីរាជធានី ខេត្តចំនួន៩បានទទួលការបណ្តុះបណ្តាលលើការងារច្រកចេញចូលតែ១ក្នុងវិស័យដឹកជញ្ជូន

ដោយៈ និស្ស័យ

ភ្នំពេញៈ មន្ត្រីពាក់ព័ន្ធនៃរាជធានី ខេត្តទាំង៩ និងក្រុង ស្រុក ខណ្ឌចំនួន៧៧សាលាផ្សព្វផ្សាយ និងការបណ្តុះបណ្តាលស្តីពីបែបបទ និងនីតិវិធី នៃការគ្រប់គ្រង និងការផ្តល់សេវារដ្ឋបាល ក្នុងវិស័យដឹកជញ្ជូនផ្លូវគោកផ្លូវទឹក និងវិស័យសាធារណការ។

វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ ជូនដល់មន្រ្តីអនុវត្តមុខងារនៅអង្គភាពច្រកចេញ ចូលតែមួយរាជធានី ខេត្ត និងការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានរយៈពេល២ថ្ងៃ នៅរដ្ឋបាលខេត្តកំពង់ស្ពឺ។

មន្រ្តីទាំងនោះមានមកពីរាជធានី ខេត្តដូចជា ខេត្តកំពង់ស្ពឺ  ស្វាយរៀង កណ្តាល តាកែវ កែប  កំពត ព្រះសីហនុ កោះកុង និងរាជធានីភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការដឹកនាំកំណែ ទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជាអធិបតីក្នុងពិធីនេះ។

គោលបំណងនៃការរៀបចំសិក្ខាសាលា ដើម្បីបន្តការគាំទ្រដល់មន្រ្តីអនុវត្តមុខងារ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព គុណភាព គណនយ្យភាព និងតម្លាភាព។ លើសពីនេះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹងនិងដោះស្រាយបញ្ហាប្រឈមនានាជាមួយគ្រូបង្គោលរបស់ក្រសួង៕

LEAVE A REPLY

Please enter your comment!
Please enter your name here