សន្និសីទស្ដីពីវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-ចក្រភពអង់គ្លេស

ទីក្រុងឡុងដ៏, ចក្រភពអង់គ្លេស៖ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសន្និសីទស្ដីពីវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-ចក្រភពអង់គ្លេស ដែលសហការរៀបចំដោយស្ថានទូតអង់គ្លេសប្រចាំកម្ពុជា និងក្រុមហ៊ុន KPMG នៅទីស្នាក់ការក្រុមហ៊ុន KPMG Canary Wharf ទីក្រុងឡុងដ៏ ក្នុងគោលបំណងស្វែងយល់អំពីសក្ដានុពលនៃការវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា។ សន្និសីទនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ ទួត បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស, ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា, និងវិស័យឯកជនសរុបប្រមាណ ៥០ក្រុមហ៊ុន។

នាឱកាសសន្និសីទខាងលើ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមធ្វើបទបង្ហាញពាក់ព័ន្ធនឹងបរិយាកាសវិនិយោគនៅកម្ពុជា ដោយបានជម្រាបជូនអំពីលក្ខណៈអំណោយផលដល់ការវិនិយោគលើគ្រប់វិស័យ រួមមានទីតាំងយុទ្ធសាស្រ្តសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមពលនិងមានភាពក្រកួតប្រជែង, ស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចកម្ពុជា ជាពិសេសមានរាជរដ្ឋាភិបាលដែលគាំទ្រដល់ធុរកិច្ច និងរបបវិនិយោគដែលមានភាពអនុគ្រោះដល់ការធ្វើធុរកិច្ចតាមរយៈកិច្ចសម្រួលវិនិយោគ, កញ្ចប់លើកទឹកចិត្ត និងការថែទាំវិនិយោគដល់គម្រោងវិនិយោគដែលស្ថិតនៅក្នុងវិស័យអាទិភាពរបស់កម្ពុជាមានជាអាទិ៍៖ វិស័យយានយន្ដ និងអេឡិចត្រូនិច, កសិកម្មនិងកសិ-ឧស្សហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, ទេសចរណ៍, សុខាភិបាល និងថាមពលបៃតង។ល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here