តើ​រដ្ឋាភិបាល​យក​ហេតុផល​អ្វីខ្លះ​ទើប​សម្រេចយក​ថ្ងៃ​ឈប់សំរាក​ចាប់ពី​ថ្ងៃទី ១៧ដល់២១ ខែសីហា​ជំនួស​ឱ្យ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ការសម្រេច​ឲ្យ​ប្រជាពលរដ្ឋ​ឈប់សំរាក​រយៈពេល​វែង ដែក​ចាប់ផ្តើម​ពីថ្ងៃ​ទី១៧ ដល់២១សីហា​ខាងមុខ ពិត​ជាមាន​ហេតុផល​ច្បាស់លាស់​ពី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា។

បន្ទាប់ពី​ទទួលបាន​ការណែនាំ​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អំពី​ការកំណត់​ជ្រើសរើស​ថ្ងៃ​ឈប់សម្រាក ជំនួស​ឱ្យ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​កាលពីពេល​កន្លងទៅ គណៈកម្មការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានសម្រេច​កំណត់​យក​សប្តាហ៍​ទី៣ នៃ​ខែសីហា ឆ្នាំ២០២០ ក្រោម​ហេតុផលសំខាន់ៗចំនួន៤ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​លទ្ធផល​នៃ​កិច្ចប្រជុំ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០កន្លងមក តំណាង​មកពី​វិស័យ​ឯកជន បានស្នើ​សុំ​រាជរដ្ឋាភិបាល​កំណត់​យ​ក​ថ្ងៃ​ឈប់សម្រាក​ជំនួស ឱ្យ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រណី​ខ្មែរ​នៅ​ថ្ងៃទី ១៧-២១ ខែសីហា ឆ្នាំ ២០២០ ដោយ​ផ្អែកលើ​ហេតុផល និង​គោលបំណង​សំណងសំខាន់ៗ មួយចំនួន៤ដូច​ជាទី១ ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ដល់​រោងចក្រ​សហគ្រាស ជាពិសេស​វិស័យ​កាត់ដេរ និង​ស្បែកជើង ក្នុងការ​បញ្ចប់​សង្វាក់​ផលិតកម្ម និង​ការនាំចេញ​ទំនិញ​តាម​ការបញ្ជាទិញ ដែលមាន​ស្រាប់​ឱ្យបាន​មុន​ថ្ងៃ១២ ខែសីហា ឆ្នាំ ២០២០ ដែលជា​កាលបរិច្ឆេទ​នៃ​ការចូល​ជាធរ​មាននៃ​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើ​ទំនិញ​គ្រប់យ៉ាង​លើកលែងតែ​សព្វាវុធ (EBA) របស់​សហភាព​អឺរ៉ុប។

ទី២ ជា​កាលបរិច្ឆេទ​មួយ​ដែលមាន​គម្លាត​សមរម្យ (មួយខែ) ពី​ធី​បុណ្យ​ភ្ជុំ​បិ​ណ្យ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ ដែល​នឹង​អនុញ្ញាតឱ្យ​ប្រជាជន​ចូលរួម​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុងស្រុក តាមរយៈ​ការចំណាយ២ដង​ក្នុងអំឡុងពេល​ឈប់សម្រាក​ដាច់ពីគ្នា។

ទី៣ អាច​អនុញ្ញាតឱ្យ​ម្ចាស់​សណ្ឋាគារ និង​ម្ចាស់ផ្ទះ​សំណាក់​នៅតាម​តំបន់​ទេសចរណ៍សំខាន់ៗ មាន​ពេលវេលា​គ្រប់គ្រាន់ ក្នុងការ​រៀបចំ​បើក​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​ឡើងវិញ សម្រាប់​ទទួលភ្ញៀវ​ទេសច​រដែ​លម​ក​កម្សាន្ត ក្នុងអំឡុងពេល​ឈប់សម្រាក។ទី៤ កម្មករ និយោជិត​ទទួលបាន​ប្រាក់បៀវត្សរ៍ មុនពេល​ឈប់សម្រាក ដែលមាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​កំសាន្ត និង​ចំណាយ​នានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here