តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃសុក្រនេះ បើទោះបីជាទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក បានជំរុញក្តីសង្ឃឹមនៃការបញ្ចុះអត្រាការប្រាក់ពីធនាគារកណ្តាលអាមេរិក(Fed)យ៉ាងណាក្តី។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០២%ដល់២៣៧៥,៩៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៣១ភាគរយដល់២.៣៧៨ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង១០:០៦នាទីព្រឹក។

ទន្ទឹមនឹងនេះដែរ លោក John Williams ប្រធានធនាគារ Fed ប្រចាំទីក្រុងញូវយ៉ក បានអះអាងថា ដំណឹងវិជ្ជមានជុំវិញការថយចុះនៃអតិផរណា គឺមិនគ្រប់គ្រាន់ ក្នុងការអំពាវនាវឱ្យធនាគារកណ្តាលអាមេរិកកាត់បន្ថយអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះទេ។

នាពេលនេះ ទីផ្សាររំពឹងថា ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់សរុបចំនួន០,៤៧%ប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៤ ដោយក្នុងនោះ កិច្ចប្រជុំនៅខែវិច្ឆិកាខាងមុខ មានឱកាសខ្ពស់បំផុតនៃការបញ្ចុះអត្រាការប្រាក់។នេះបើយោងតាមសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅថ្ងៃសុក្រនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណប្រាក់អឺរ៉ូ បានប្រឈមមុខនឹងការធ្លាក់ថ្លៃចុះប្រចាំសប្តាហ៍ដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេល២ខែកន្លះកន្លងមកនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៤៦%ដល់២៩,៧៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,៤៣ភាគរយដល់១០៦៦,៧០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ២,១៩ភាគរយដល់៩៧៦,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:០៨នាទីព្រឹកថ្ងៃសុក្រនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here