វៀតណាមដាក់ឱ្យប្រើប្រាស់កប៉ាល់ទេសចរណ៍ល្បឿនលឿន ដែលអាចផ្ទុកភ្ញៀវទេសចរណ៍ជាង១ពាន់នាក់

ដោយ: គង់ លាងហួរ
អន្តរជាតិ: កប៉ាល់ទេសចរណ៍ល្បឿនលឿនឈ្មោះ Thang Long ដែលអាចផ្ទុកអ្នកដំណើរបានជាង១.០០០នាក់បានចាប់ផ្តើមប្រតិបត្តិការពីទីក្រុងហូជីមិញ ទៅកាន់ប្រជុំកោះ Con Dao កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ។

កប៉ាល់នេះគឺជាកប៉ាល់ដឹកអ្នកដំណើរដែលមានល្បឿនលឿនបំផុតនៅក្នុងប្រទេសវៀតណាម ដែលមានប្រវែងជាង៧៧ម៉ែត្រ និងអាចផ្ទុកអ្នកដំណើរបានចំនួន១.០១៧នាក់។

Tàu cao tốc TP HCM - Côn Đảo xuất bến ở cảng Hiệp Phước, sáng 13/5. Ảnh: Quỳnh Trần

កប៉ាល់នេះអាចបើកបរក្នុងល្បឿនជាង៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយត្រូវចំណាយពេលប្រហែល៤ម៉ោង ក្នុងការធ្វើដំណើរចាកចេញពីទីក្រុងហូជីមិញ ឆ្ពោះទៅកាន់តំបន់គោលដៅទេសចរណ៍ Con Dao។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កប៉ាល់ទេសចរណ៍នេះបើកដាក់ឱ្យដំណើរការចំនួន៣ដងក្នុងមួយសប្តាហ៍ ហើយកប៉ាល់នេះថែមទាំងអាចកាត់បន្ថយការពុល និងធានាសុវត្ថិភាពសម្រាប់អ្នកដំណើរ។នេះបើយោងតាមសារពត៌មាន Vnexpress។

បច្ចុប្បន្ន សំបុត្រកំពុងដាក់លក់នៅតាមភ្នាក់ងារនានា ការិយាល័យលក់សំបុត្រ និងគេហទំព័ររបស់ក្រុមហ៊ុនក្នុងតម្លៃ២៤,១៦ទៅ៤៣,២២ដុល្លារអាមេរិក ក្នុងមនុស្សម្នាក់ អាស្រ័យលើប្រភេទសំបុត្រ និងពេលវេលាចេញដំណើរ។

Ghế ngồi bên trong đoàn tàu. Ảnh: Quỳnh Trần

លោក Bui Hoa An អនុប្រធាននាយកដ្ឋានដឹកជញ្ជូនទីក្រុងហូជីមិញ បានមានប្រសាសន៍ឱ្យដឹងថា ការដាក់ឱ្យប្រើប្រាស់កប៉ាល់ទេសចរណ៍ថ្មីនេះ នឹងជួយបង្កើនការតភ្ជាប់នៅក្នុងតំបន់ភាគអាគ្នេយ៍ និងធ្វើពិពិធកម្មជម្រើសធ្វើដំណើរសម្រាប់ភ្ញៀវទេសចរណ៍។

ដោយស្ថិតនៅចម្ងាយប្រមាណ២៣០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងហូជីមិញ ប្រជុំកោះ Con Dao ធ្លាប់ត្រូវបានគេស្គាល់ថា ជាគុកដ៏ធំ ដែលបង្កើតឡើងដំបូងដោយជនជាតិបារាំង ហើយក្រោយមកទៀត តំបន់នេះត្រូវបានប្រើប្រាស់ដោយទាហានអាមេរិកក្នុងអំឡុងសង្គ្រាមវៀតណាម។

យ៉ាងណាមិញ សព្វថ្ងៃនេះ ប្រជុំកោះ Con Dao បានប្រែក្លាយខ្លួនទៅជាគោលដៅនៅលើផែនទីទេសចរណ៍ពិភពលោក ដោយសារប្រជុំកោះនេះមានឆ្នេរខ្សាច់ពណ៌សដ៏ស្រស់ស្អាត និងមានទឹកសមុទ្រពណ៌ខៀវថ្លាឈ្វេង៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here