ប្រជាពលរដ្ឋខ្ចីលុយពីស្ថាប័នហិរញ្ញវត្ថុដើម្បីទិញផ្ទះជាង៥ភាគរយបានសងប្រាក់ត្រលប់យឺត

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ របាយការណ៍ការិយាល័យឥំណទានកម្ពុជា(CBC)បានរកឃើញថា ពលរដ្ឋខ្ចីលុយទិញផ្ទះជាង៥,១៤% ដែលកំពុងជាប់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ បានបង់ប្រាក់សងប្រចាំខែយឺតយ៉ាវ ឬលើសពីកាលកំណត់ប្រចាំខែ ខណៈអ្នកខ្ចីលុយសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានចំនួន ៧,០៦%។

លោកស្រី ជា សេរី អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជាធ្លាប់បានបញ្ជាក់នាពេលកន្លងមកថា ការខ្ចីឥណទាន មិនមែនជារឿងមិនល្អទេ ប្រសិនបើកម្ចីនោះត្រូវបានយកទៅប្រើ ដើម្បីបង្កើនចំណូល និងចាយវាយចំគោលដៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឆ្នាំ២០២៣ កន្លងទៅ ការិយាល័យឥណទានកម្ពុជាបានចេញរបាយការណ៍ប្រចាំឆ្នាំមួយដោយបញ្ជាក់ថា មានពលរដ្ឋខ្មែរជិត៥លាននាក់ ដែលភាគច្រើនរស់នៅក្នុងទីក្រុងភ្នំពេញ បានខ្ចីឥណទានពីធនាគារ និងមីក្រូហិរញ្ញវត្ថុ សរុបជាទឹកប្រាក់ប្រមាណជា ៥៧.៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។

ប្រជាពលរដ្ឋខ្មែរសរុប១,៨លាននាក់ បានខ្ចីលុយធនា​គារ និងមីក្រូហិរញ្ញវត្ថុសរុបជាទឹកប្រាក់ មានប្រមាណជាង១៥ពាន់លានដុល្លារអាមេរិក។

ក្នុងទំហំប្រាក់កម្ចីទាំងជាង១៥ពាន់លានដុល្លារ មានទឹកប្រាក់៨ពាន់លានដុល្លារ ត្រូវបានពលរដ្ឋខ្ចីដើម្បីទិញលំនៅឋាន និងមានជាង៧ពាន់លានដុល្លារផ្សេងទៀត ត្រូវបានពលរដ្ឋខ្ចី ដើម្បីប្រើប្រាស់ជាលក្ខណៈបុគ្គល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here