ការសិក្សាថ្មី: អូស្រ្តាលីនឹងទាញបានប្រាក់ចំណូល២១៥ពាន់លានដុល្លារពីផលិតកម្មបច្ចេកវិទ្យាស្អាត

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការកសាងផលិតកម្មបច្ចេកវិទ្យាស្អាត នៅក្នុងប្រទេសអូស្ត្រាលី អាចបង្កើតប្រាក់ចំណូល២១៥ពាន់លានដុល្លារ និងការងារថ្មីចំនួន៥៣.០០០កន្លែង នៅត្រឹមឆ្នាំ២០៣៥ខាងមុខ។ នេះបើយោងតាមរបាយការណ៍សិក្សាថ្មីមួយ ដែលចេញផ្សាយដោយស្ថាប័នវិភាគឯករាជ្យ។

ស្ថាប័នសិក្សាស្រាវជ្រាវឯករាជ្យ Beyond Zero Emissions កំពុងអំពាវនាវឱ្យអូស្ត្រាលី ចាប់យកឱកាស និងទាញយកធនធានដ៏សម្បូរបែបរបស់ប្រទេសនេះ ដើម្បីជួយជំរុញពិភពលោក ឱ្យឆ្ពោះទៅរកការលុបបំបាត់ការបំភាយឧស្ម័នកាបូន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការអំពាវនាវនេះធ្វើឡើង ស្របពេលដែលរដ្ឋាភិបាលអូស្ត្រាលី បានធ្វើការបោះទុនវិនិយោគសំខាន់ៗ នៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាស្អាតនៅទីក្រុង Gladstone ទីក្រុង Queensland និងតំបន់ NSW Hunter Region កាលពីខែមេសាកន្លងទៅ។

លោកស្រី Heidi Lee នាយកប្រតិបត្តិរបស់ស្ថាប័នសិក្សាស្រា​វ​ជ្រាវ BZE  បានលើកឡើងថា “ប្រទេសអូស្ត្រាលីមានជំនាញ និងបច្ចេកវិទ្យាសំខាន់ៗរួចជាស្រេចទៅហើយ”។ លោកស្រីបន្ថែមថា “ដូច្នេះ យើងគ្រាន់តែយកមកប្រើប្រាស់ប៉ុណ្ណោះ ដើម្បីបង្កើតសេដ្ឋកិច្ចដែលគ្មានការបំភាយឧស្ម័នកាបូន”។

បណ្តាញអគ្គិសនីរបស់ប្រទេសអូស្ត្រាលី ត្រូវបានផ្គត់ផ្គង់ដោយថាមពលកកើតឡើងវិញចំនួន៣៦ភាគរយ ហើយចំណែកនេះអាចកើនឡើងដល់ចំនួន៩៣ភាគរយ នៅដើមឆ្នាំ២០៣៥ខាងមុខ។ នេះបើយោងតាមក្រុមហ៊ុនAustralian Energy Market Operator។

វិស័យដែលលេចធ្លោជាងគេ គឺបច្ចេកវិទ្យាថ្មអាគុយ ដែលនឹងអាចចូលរួមចំណែកបង្កើតប្រាក់ចំណូល បានយ៉ាងហោចណាស់១១៤ពាន់លានដុល្លារ  ដែលស្មើនឹងជាង៥០% នៃទំហំប្រាក់ចំណូលសរុបចំនួន២១៥ពាន់លានដុល្លារ ពីផលិតកម្មបច្ចេកវិទ្យាថាមពលស្អាតរបស់ប្រទេសអូស្ត្រាលី។

ជាមួយគ្នានេះ របាយការណ៍ខាងលើ បានស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលីឆ្លៀតឱកាស ធ្វើឧស្សាហូបនីយកម្មឡើងវិញ និងខិតខំបង្កើតការងារ តាមរយៈការកែច្នៃធនធានរ៉ែ និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងបច្ចេកវិទ្យាស្អាតសំខាន់ៗ ដែលអាចបង្កើតតម្លៃបន្ថែម៕ប្រភព:News.com.au៕

LEAVE A REPLY

Please enter your comment!
Please enter your name here