មន្រ្តីCDCចុះផ្សព្វផ្សាយច្បាប់ និងអនុក្រិតស្តីពីការវិនិយោគ នៅតាមបណ្តាខេត្ត

ដោយៈ និស្ស័យ

        ភ្នំពេញៈ ក្រុមមន្រ្តីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានបន្តចុះរៀបចំ និងដឹកនាំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពជូនមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត។

កាលពីថ្ងៃទី១៣ ឧសភា នៅសាលាខេត្តកំពង់ស្ពឺ បានប្រារពសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រិត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្ត្រី នៃអនុគណៈកម្មការវិនិយោគខេត្តកំពង់ស្ពឺ បានរៀបចំឡើងក្រោមអធិបតីភាពដឹកនាំរបស់ លោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក សុខ ភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋ។

គោលបំណងចម្បងនៃការរៀបចំសិក្ខាសាលានេះឡើង គឺការចែករម្លែកនូវបទពិសោធន៍ និងបញ្ជ្រាបបន្ថែមនូវព័ត៌មាននានាពាក់ព័ន្ធនឹងការវិនិយោគ ពិសេសច្បាប់និងអនុក្រឹត្យស្តីពីវិនិយោគ ការចុះបញ្ជីវិនិយោគ និងការផ្តល់សេវានានាទាក់ទង នឹងដំណើរប្រតិបត្តិការរបស់គំរោងវិនិយោគ ហើយដែលអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត ផ្តល់ដោយច្បាប់នូវបុព្វសិទ្ធ ក្នុងការពិនិត្យសម្រេចចុះបញ្ជីគំរោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលមានទុនវិនិយោគក្រោម៥លានដុល្លារអាមេរិក៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here