ក្រសួងកំពុងរៀបចំរាជបណ្ឌិតសភាវិទ្យាសាស្រ្តកសិកកម្មកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា បានដឹកនាំកិច្ចប្រជុំពិភាក្សា លើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា។

កិច្ចប្រជុំកាលពីដើមសប្តាហ៍នេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការស្រាវជ្រាវពិតជាមានសារៈសំខាន់ ខណៈដែលកំណើនប្រជាជនពិភពលោកបន្តកើនឡើង ដែលការណ៍នេះទាមទារឱ្យមានការវិវត្តន៍ ដើម្បីឆ្លើយតបនឹងតម្រូវការស្បៀងអាហារ និងអាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់។ ដោយឡែក កម្ពុជាបានឈានដល់ការ មានហូបគ្រប់គ្រាន់ និងកំពុងធ្វើយ៉ាងណា ជួយឱ្យប្រជាជនកម្ពុជាមានបាន ព្រមទាំងមាននិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា “ការស្រាវជ្រាវលើគ្រប់អនុវិស័យទាំងអស់ ត្រូវមានគោលការណ៍ជាក់លាក់ គ្រប់ជ្រុងជ្រោយ និងទូលំទូលាយ ទាំងក្នុងផ្នែកសេដ្ឋកិច្ច និងបរិស្ថាន”។ លោកបន្តថា “ដូច្នេះហើយ ការវិនិយោគលើការស្រាវជ្រាវទាមទារឱ្យ អ្នកអនុវត្តប្រើប្រាស់ថវិកាឱ្យចំគោលដៅ ផ្ដល់ផលវិជ្ជមាន ចំណាយតិច មិនបន្ថែមបន្ទុកដល់កសិករ ផ្ដោតជាចម្បងលើនិរន្តរភាពសេដ្ឋកិច្ច ស្របតាមគោលនយោបាយអាទិភាពដែលដាក់ចេញដោយរាជរដ្ឋាភិបាល”។

ក្នុងកិច្ចប្រជុំនេះដែរ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍នានា ដែលកំពុងបន្តចូលរួមគាំទ្រការងារគោលនយោ​បាយអាទិភាព និងយុទ្ធសាស្ត្រ ដែលជាដំណើរការដ៏ត្រឹមត្រូវ ដើម្បីជួយដល់កសិករមាននិរន្តរភាពសេដ្ឋកិច្ច ហើយអាចជួយដល់បរិស្ថាន និងធនធានធម្មជាតិផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here