NBCត្រៀមបញ្ចប់លើផែនការយុទ្ឋសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០២១ ២០៣០

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោកជំទាវបណ្ឌិតជា សិរី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ដើម្បីពិនិត្យលើសេចក្តីព្រាងចុងក្រោយ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០។

យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០នេះ គឺជាការធ្វើបច្ចុប្បន្នកម្ម ពីឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុ ពីឆ្នាំ២០១៥-២០២៥។ ដោយឡែក ដំណើរការនៃការធ្វើបច្ចុប្បន្នកម្មឯកសារយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ លើកទី៤នេះ ត្រូវបានពន្យារពេលដោយសារវិបត្តិកូវីដ-១៩។

លោកជំទាវទេសាភិបាលបានលើកឡើងថា ឯកសារដ៏មានសាៈសំខាន់នេះ នឹងជួយឱ្យវិស័យហិរញ្ញវត្ថុកម្ពុជា សម្រេចបានសមិទ្ធផលជាបន្តបន្ទាប់ទៀត ដែលជួយគាំទ្រនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្ន រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សមាហរណកម្មនៅក្នុងតំបន់និងអន្តរជាតិ។
ឯកសារនេះគ្រោងនឹងបញ្ចប់ជាស្ថាពរ នៅអំឡុងឆមាសទី២ ឆ្នាំ២០២៤នេះ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here