រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា កូរ៉េជួបប្រជុំគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ

        ដោយៈ ម៉ាលីនណា

        សេអ៊ូលៈ លោកជំទាវចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោកCHEONG Inkyo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ បានចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការចម្រុះ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ។

លោកCHEONG Inkyo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធា​រណរដ្ឋកូរ៉េ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានលោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា ព្រមទាំងកត់សម្គាល់លទ្ធផលវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជារួម រវាងប្រទេសទាំងពីរ ក៏ដូចជាលទ្ធផលដ៏គួកត់សម្គាល់ ពីការអនុវត្តកិច្ចព្រមព្រៀង CKFTA​។

ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋមន្រ្តី បានឯកភាពជាមួយការកត់សម្គាល់របស់ភាគីកូរ៉េ ព្រមទាំងបង្ហាញសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀង CKFTA នឹងក្លាយជាយន្តការមួយដ៏មានសារៈសំខាន់ ដើម្បីបន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំលើកទី១នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិភា​ក្សាតាមដានវឌ្ឍនភាព នៃទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ បន្ទាប់ពីការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិ​ជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ចាប់តាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ មក៕

LEAVE A REPLY

Please enter your comment!
Please enter your name here