កម្ពុជាសម្រេចបានទឹកប្រាក់ជាង៨០០០លានដុល្លារពីការនាំចេញក្នុងរយៈពេលេ៤ខែឆ្នាំនេះ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ សម្រេចបានទំហំទឹកប្រាក់ប្រមាណ៨ពាន់លានដុល្លារ កើនឡើង១៥.២% ខណៈការនាំចូលមានជាង៨.៦ពាន់លានដុល្លារ កើនឡើង៩.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។

យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល៤ខែឆ្នាំនេះ ទំនិញដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ​ រួមមាន សហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម សំខាន់ៗមួយចំនួនទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ស្បែកជើង កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ឲ្យដឹងថា ការនាំចេញរបស់កម្ពុជា នៅតែមានកំណើនល្អ ហើយការបញ្ជាទិញនៅតែមាន បើទោះបីជាមានការកាត់បន្ថយតិចតួច ​ដោយសារតែកម្ពុជា ផលិតប្រភេទទំនិញចាំបាច់ ដូចជាសម្លៀកបំពាក់ ស្បែកជើង កង់ កសិផល អង្ករ ​ដែលធ្វើឲ្យប្រទេសនាំចូល​ នៅតែបន្តនាំចូល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here