គណនីជួញដូរនៅទីផ្សារមូលបត្រកម្ពុជាកើនឡើងដល់៥១,០៤៤ ស្របពេលទំហំជួញដូរធ្លាក់ចុះជិត៣៨ភាគរយ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ គណនី​ជួញ​ដូរ​ជាមួយ​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX) ​បាន​កើន​ឡើង​ដល់​៥​១​,​០​៤​៤​ ​នៅ​ដំណាច់​ត្រីមាស​ទី​១​​ឆ្នាំនេះ​ ​កើន​ឡើង​៣​១​,​៦​៧​ ​ភាគរយ​។​

យោង​តាម​ទិន្នន័យ​ដែល​ផ្តល់​ដោយ​លោក​ ​ហុង​ ​សុខ​ហួរ​ ​នាយក​ប្រតិបត្តិ​នៃ​ផ្សារ​មូលបត្រ​កម្ពុជា​ ​កាល​ពីម្សិលមិញ​បាន​ឱ្យ​ដឹង​ថា​ ​ទំហំ​ទឹកប្រាក់នៃការជួញដូរសរុប​ ក្នុង​អំឡុង​ខែ​មករា ​ដល់​ខែ​មីនា​ ​​បាន​ធ្លាក់ចុះ​ជិត​៣​៨​​ភាគរយ​​នៅ​ឆ្នាំនេះ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​

តម្លៃ​ជួញ​ដូរ​សរុប​ដែល​បាន​កត់ត្រា​នៅ​ CSX ​ក្នុង​អំឡុង​ពេលនេះ ​ក៏បាន​ធ្លាក់ចុះ​ប្រហែល​​៥​៧​,​៩​២​ ​ភាគរយ​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​ក្នុង​ខែ​មករា​ឆ្នាំនេះ​ CSX ​បាន​ដាក់​ចេញ​នូវ​យន្ត​ការ​ជួញ​ដូរ​ថ្មី​មួយ​ ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​វិនិយោគ​ ​និង​ពាណិជ្ជករ​ផ្សារ​ហ៊ុន​អាច​ធ្វើការ​ជួញ​ដូរ​ជា​ប្រាក់​រៀល​ ​និង​ទូទាត់​ជា​ប្រាក់ដុល្លារ​អាមេរិក​បាន​។​

CSX ​ក៏បាន​បើក​ដំណើរការ​វេទិកា ​បើក​គណនី​ជួញ​ដូរ​អន​ឡា​ញ​ ​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​ ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​វិនិយោគ​បើក​គណនី​របស់​ពួកគេ​បាន​ភ្លាម​ៗ​ ក្នុង​អំឡុង​ពេល​ម៉ោង​ធ្វើការ​។​

កាលពីឆ្នាំមុន​បាន​បង្ហាញ​ថា ​ជា​ឆ្នាំ​ដ៏​សំខាន់​សម្រាប់​ CSX ​ជាមួយនឹង​កំណត់​ត្រា​នៃ​ការ​ចុះបញ្ជី​ ​ដែល​នាំ​ឱ្យ​ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​សរុប​ដល់​២​២​ ​រួម​ទាំង​ក្រុមហ៊ុន​មូលបត្រ​ចំនួន​១​១​។​ ​ក្នុងចំណោ​ម​ការ​ចុះបញ្ជី​ទាំង​ប្រាំ​កាលពីឆ្នាំមុន​ ​មាន​ក្រុមហ៊ុន​ពីរ​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុមហ៊ុន​មូលធន​ ​និង​បី​ជា​ក្រុមហ៊ុន​សញ្ញាប័ណ្ណ​។​

ទន្ទឹម​នឹង​នេះ​ CSX ​ថ្មីៗ​ ​នេះ​បាន​ក្លាយ​ជា​សមាជិក​នៃ​សហ​ព័ន្ធ​ផ្សារ​ហ៊ុន​អាស៊ី​-​អូ​សេ​អា​នី​ (​Asia​-​Oceania​ ​Stock​ ​Exchange​s ​Federation​ -​A​OS​E​F​) ​ដែល​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ ​ដើម្បី​ពង្រឹង​សុចរិត​ភាព​ទី​ផ្សារ​ ​និង​ពង្រីក​វិសាលភាព​របស់​ខ្លួន​ ក្នុងចំណោម​សមាគម​អ្នក​វិនិយោគ​ជាតិ​ ​និង​អន្តរជាតិ​។​

A​OS​E​F​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង ​នៅ​លើ​គោលការណ៍​នៃ​កិច្ច​សហការ​ ​និង​កិច្ច​សហប្រតិបត្តិការ​ ​ផ្តល់​នូវ​វេទិកា​មួយ​សម្រាប់​ទី​ផ្សារ​ភាគ​ហ៊ុន​ក្នុង​តំបន់​ ដើម្បី​ផ្លាស់ប្តូរ​ឧ​ត្តម្មានុ​វត្ត​ន៍ ​ផ្តល់​ឱកាស​ក្នុង​ការ​កសាង​សមត្ថភាព​ ​និង​ចូលរួម​ក្នុង​កិច្ច​សន្ទនា​ស្តីពី ​និន្នាការ​ទី​ផ្សារ​​​ដែល​កំពុង​រីក​ចម្រើន​។​

ការ​រួមបញ្ចូល​របស់​ CSX ​នៅ​ក្នុង​សហ​ព័ន្ធ​ ​ធ្វើ​ឱ្យ​មូលបត្រ​អាច​បង្កើន​បាន​នូវ​ធនធាន​ ​និង​ជំនាញ​សំខាន់​ៗ​ ​ដោយ​ពង្រឹង​ស្ថានភាព​របស់​ខ្លួន ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​ នៅ​ក្នុង​តំបន់​អាស៊ី​-​អូ​សេ​អា​នី​។​

សមាជិកភាព​របស់​ CSX ​នៅ​ក្នុង​ ​A​OS​E​F​ ​គូស​បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​របស់​ខ្លួន ​ក្នុង​ការ​រក្សា​ស្តង់​ដារ​ខ្ពស់​បំផុត​ នៃ​តម្លា​ភាព​ ​អភិបាល​កិច្ច​ ​និង​ការ​ការពារ​វិនិ​យោគិន​។​

​លោក​ ​សុខ​ ​ហួរ​ ​បាន​ថ្លែង​ថា​ ​តាមរយៈ​ការ​អនុលោម​តាម​គោលដៅ​របស់​ ​A​OS​E​F​ ​ផ្សារ​មូលបត្រ​កម្ពុជា​ មាន​គោលបំណង​ជំរុញ​ទំនុក​ចិត្ត​វិនិ​យោគិន​ ​ទាក់ទាញ​អ្នក​វិនិយោគ​សកល​ចម្រុះ​ ​និង​ជំរុញ​កំណើន​ទី​ផ្សារ​ប្រកបដោយ​និរន្តរភាព​។​

បន្ថែម​ពីលើ​ការ​លើក​ក​ម្ពស់​សុចរិត​ភាព​ទី​ផ្សារ​ ​ទំនាក់ទំនង​របស់​ CSX ​ជាមួយ​ ​A​OS​E​F​ ​បើកឱកាស​ដល់​អាជីវកម្ម​អន្តរជាតិ​ជាច្រើន​។​ ​តាមរយៈ​ការ​ចូល​ ទៅ​ក្នុង​បណ្តាញ​ទី​ផ្សារ​មូលបត្រ​ ​និង​ភាគី​ពាក់ព័ន្ធ​នានា​របស់​ ​A​OS​E​F​ ​ផ្សារ​មូលបត្រ​កម្ពុជា​ ​នឹង​ធ្វើការ​សម្របសម្រួល​លំ​ហូរ​វិនិយោគ​ឆ្លង​ព្រំដែន​ ​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​និង​ជំរុញ​ន​វា​នុ​វត្ត​ន៍ ​នៅ​ក្នុង​ទិដ្ឋភាព​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។​

យោង​តាម​សេចក្តីប្រកាស​បាន​ឱ្យ​ដឹង​ថា​ ​ក្នុងនាម​ជា​សមាជិក​នៃ​ ​A​OS​E​F​ ​ផ្សារ​មូលបត្រ​កម្ពុជា​ ​បាន​ត្រៀម​ខ្លួន​ជាស្រេច ​ដើម្បី​ដើរ​តួនាទី​សំខាន់​ ក្នុង​ការ​ជំរុញ​សមាហរណ​កម្ម​សេដ្ឋកិច្ច ​ក្នុង​តំបន់​ ​និង​ជំរុញ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​ ​ផ្សារ​មូលបត្រ​ ​ស្វាគមន៍​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ ជា​ដៃគូ​សហការ​នៅ​ទូទាំង​តំបន់​អាស៊ី​-​អូ​សេ​អា​នី​ ​ដើម្បី​បើកឱកាស​ថ្មីៗ​ ​និង​ជំរុញ​វិបុលភាព​រួម​។​

ផ្សារ​មូលបត្រ​កម្ពុជា​ (CSX) ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២​០​១​១​ ​គឺជា​ទី​ផ្សារ​ភាគ​ហ៊ុន​ តែមួយ​គត់​របស់​ប្រទេស​កម្ពុជា​ ​ដែល​ផ្តល់​នូវ​វេទិកា ​សម្រាប់​ធ្វើការ​ជួញ​ដូរ​មូលបត្រ​ ​និង​ជំរុញ​ការ​អភិវឌ្ឍន៍​ទី​ផ្សារ​មូលធន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here