តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃពុធនេះ ខណៈដែលក្រុមពាណិជ្ជករនៅតែប្រកាន់គោលជំហរប្រុងប្រយ័ត្នលើការរំពឹងទុកសម្រាប់ការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២៧%ដល់២៣០៧,៥៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៣៤ភាគរយដល់២៣១៦,២ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៤០នាទីព្រឹក។

លោក Jim Wyckoff អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន Kitco បានលើកឡើងថា “អ្វីដែលយើងកំពុងមើលឃើញនាពេលបច្ចុប្បន្ននេះ គឺនៅត្រង់ថា តម្លៃមាសបានធ្លាក់ចុះដោយមិននឹកស្មាន បន្ទាប់ពីងើបឡើងថ្លៃកាលពីថ្ងៃច័ន្ទ ទី៦ ខែឧសភា”។

នាពេលនេះ ទីផ្សារមើលឃើញឱកាស ដែលធនាគារកណ្តាលអាមេរិកអាចនឹងបញ្ចុះអត្រាការប្រាក់យ៉ាងហោចណាស់ចំនួន១លើក នៅឆ្នាំ២០២៤នេះ គឺនៅក្នុងខែវិច្ឆិកាខាងមុខ។នេះបើយោងតាមសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាបបក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃ០,០៩ភាគរយដល់ត្រឹម១០៥,៥១ពិន្ទុនៅព្រឹកថ្ងៃពុធនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៦៥%ដល់២៧,០៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,១ភាគរយដល់៩៧៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,០៣ភាគរយដល់៩៧០,៩១ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៣នាទីព្រឹកថ្ងៃពុធនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here