កម្ពុជាជាប្រទេសឈានមុខគេក្នុងការអនុវត្តETrade Readiness Assessment

ដោយៈ គង់ ហ្វីអូណា

        ហ្សឺណែវៈ  លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី ក្រោមប្រធា​នបទស្តីពី “ការដោះស្រាយបញ្ហាប្រឈម សម្រាប់ការត្រៀមលក្ខណៈឌីជីថល នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍”។

នេះកិច្ចពិភាក្សាដ៏សំខាន់មួយថ្នាក់រដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំលើកទី៧ ស្តីពី “UNCTAD Intergovernmental Group of Experts (IGE) on E-Commerce and the Digital Economy”។

លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ក្នុងកិច្ចពិភាក្សានេះថា កម្ពុជាជាប្រទេសឈានមុខគេ ក្នុងការអនុវត្ត eTrade Readiness Assessment ដោយសម្រេចបាននូវអត្រាអនុវត្តខ្ពស់ គួរឱ្យកត់សម្គា​ល់ប្រមាណ៩២%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្មកម្ពុជា បានអនុវត្ត eTrade Readiness Assessment ប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញគំនិតផ្តួចផ្តើមនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ប្រព័ន្ធអេកូឡូហ្ស៊ី នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

លោកជំទាវចម និម្មលបានបន្ថែមថា កម្ពុជា ប្តេជ្ញាចិត្តក្នុងការពង្រួមគម្លាតឌីជីថល និងជំរុញកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនឹងវិស័យនេះ និងបានយល់ពីសារៈសំខាន់ នៃសហគ្រាសមីក្រូ ធុនតូច និងមធ្យម ព្រមទាំងបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីធានានូវកំណើនសហគ្រាសមីក្រូ ធុនតូច និងមធ្យម ឱ្យកាន់តែច្រើនឡើង និងអាចទទួលបាននូវសេវាសាធារណៈ និងធានាបាននូវហិរញ្ញប្បទានដែលពួកគេត្រូវការ ដើម្បីបន្តភាពរីកចម្រើនបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here