តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីទិន្នន័យអត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិក បានជំរុញឱ្យមានការរំពឹងទុកថា ធនាគារកណ្តាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅចុងឆ្នាំនេះ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១៣%ដល់២៣២០,៥៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅទ្រឹងត្រឹម២.៣៣១ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៤នាទីព្រឹក។

សហរដ្ឋអាមេរិកបានបង្កើតការងារបន្ថែមនៅក្នុងប្រទេសរបស់ខ្លួនត្រឹមតែ១៧៥.០០០កន្លែងប៉ុណ្ណោះ កាលពីខែមេសា បើធៀបនឹងការព្យាករណ៍ចំនួន២៣៥.០០០កន្លែង ហើយអត្រាអ្នកគ្មានការងារធ្វើបានកើនឡើងដល់៣,៩% ។នេះបើយោងតាមទិន្នន័យចុងក្រោយពីក្រសួងការងារអាមេរិក។

នាពេលនេះ ទីផ្សារមើលឃើញឱកាស ដែលធនាគារកណ្តាលអាមេរិកអាចនឹងបញ្ចុះអត្រាការប្រាក់យ៉ាងហោចណាស់ចំនួន១លើក នៅឆ្នាំ២០២៤នេះ គឺនៅក្នុងខែវិច្ឆិកាខាងមុខ។នេះបើយោងតាមសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាបបក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៥,១៣ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីធ្លាក់ថ្លៃចុះដល់កម្រិត១០៤,៥២ពិន្ទុ កាលពីថ្ងៃសុក្រ សប្តាហ៍មុន។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៦៩%ដល់២៧,២៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៣៤ភាគរយដល់៩៥៧,៦៨ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,០៤ភាគរយដល់៩៧៨ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៨នាទីព្រឹកថ្ងៃអង្គារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here