ពាណិជ្ជករថៃជួបជាមួយថ្នាក់ដឹកនាំសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ

ដោយៈ និស្ស័យ

        កំពង់ស្ពឺៈ សភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បានរៀបចំជំនួបពាណិជ្ជកម្ម ជាមួយនឹងពាណិជ្ជករ-វិនិយោគគិន អញ្ជើញមកពីប្រទេ​សថៃ ក្រោមអធិបតីភាពលោកឡេង សុខគា ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ។

ភាគីថៃដឹកនាំដោយលោក Phongphat Jarupattarapun (Chai) តំណាងក្រុមហ៊ុនធីរីផាត ត្រេឌីង ឯ.ក ព្រមទាំងអ្នកតំណាងឱ្យក្រុមហ៊ុនពីរ ទៀតមកពី Marine Foods Cannings និង  Da Dairy Trading  ដែលសុទ្ធសឹងជាក្រុមហ៊ុន មានរោងចក្រផ្នែកអាហារកំប៉ុង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបពាណិជ្ជកម្ម (កម្ពុជា-ថៃ)នេះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីភាពជាដៃគូរ បង្កើតរោងចក្រផលិតក្នុងភូមិសាស្រ្តខេត្ត កំពង់ស្ពឺ ការដោះដូរពាណិជ្ជកម្ម ឱកាសវិនិយោគ ការកែច្នៃទិន្នផលកសិ​កម្ម និងការពង្រឹងចំណងកិច្ចសហការ កម្ពុជា-ថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here