ធនាគារជាតិនៃកម្ពុជាសហការជាមួយធនាគារហ្សកហ្ស៊ីក្នុងការចែករំលែកចំណេះដឹងនិងបច្ចេកទេស

        ដោយៈ ម៉ាលីនណា

        អន្តរជាតិៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Natela Turnava ទេសាភិបាលស្តីទី ធនាគារជាតិនៃហ៊្សកហ្ស៊ី បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំទ្វេភាគី នៅទីក្រុងប៊ីលីស៊ី ប្រទេសហ៊្សកហ្ស៊ីកាលពីចុងសប្តាហ៍មុន។

នេះជាលើកដំបូង ដែលធនាគារកណ្តាលទាំងពីរ បានចាប់ផ្តើមពង្រឹងកិច្ចសហប្រតិបត្តិការ ដោយបានចុះអនុស្សរណៈយោគយល់ ក្នុងគោលបំណង បង្កើតជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ ក្នុងនោះរួមមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការងារបច្ចេក​ទេសរបស់ធនាគារកណ្តាល។

ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សា ផ្លាស់ប្តូរទស្សនៈលើស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍន៍ក្នុងវិស័យធនាគារ នយោបាយរូបិយវត្ថុនិងស្ថិរភាពហិរញ្ញវត្ថុ ចីរភាពហិរញ្ញវត្ថុ ព្រមទាំងបានកំណត់ទិសដៅកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលអនាគត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឆ្លងតាមកិច្ចពិភាក្សា ធនាគារជាតិនៃហ៊្សកហ្ស៊ី បានទទួលជោគ​ជ័យ ក្នុងការកាត់បន្ថយដុល្លារូបនីយកម្ម ប្រកបដោយជោគជ័យក្នុង    រយៈពេលជាង១០ឆ្នាំនេះ ដែលបទពិសោធន៍នេះ នឹងជួយជាធាតុចូលដល់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយបន្ថែមទៀតនាពេលខាងមុខ។

ស្របពេលជាមួយគ្នានេះ ភាគីធនាគារជាតិនៃហ៊្សកហ្ស៊ី បានស្នើធនាគារជាតិនៃកម្ពុជា ចែករំលែកបទពិសោធន៍លើការអភិវឌ្ឍប្រព័ន្ធទូទាត់ តាមរយៈការបង្កើតប្រព័ន្ធស្តង់ដារឃ្យូអរកូត និងការទូទាត់ឆ្លងដែនជាដើម។ ភាគីទាំងពីរប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងរៀនសូត្រពីគ្នាទៅវិញទៅមកបន្តទៀត។

ប្រទេសហ៊្សកហ្ស៊ី គឺជាប្រទេសមួយស្ថិតនៅតំបន់ កូកាស៊ីស ពោលគឺនៅចំណុចប្រសព្វ នៃតំបន់អឺរ៉ុបខាងកើត និងអាស៊ីខាងលិច៕

LEAVE A REPLY

Please enter your comment!
Please enter your name here