ក្រសួងពាណិជ្ជកម្មរៀបចំសេចក្តីព្រាងគោលនយោបាយពាណិជ្ជកម្មឌីជីថល

        ដោយៈ និស្ស័យ

        ភ្នំពេញៈ  រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការរៀបចំសេចក្តីព្រាង គោលនយោបាយពាណិជ្ជកម្មឌីជីថល របស់ក្រសួ​ងពាណិជ្ជកម្ម។

សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណងប្រមូលធាតុ​ចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យការរៀបចំសេចក្តីព្រាងគោលនយោបាយពាណិជ្ជកម្មឌីជីថល របស់ក្រសួងពាណិជ្ជកម្ម មានលក្ខណៈទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ហើយត្រូវបានរៀបចំចេញជាពីរវគ្គ ដែលវគ្គពេលព្រឹកសម្រាប់ការអញ្ជើញ ចូលរួមពីមន្ទីរពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ មកពីខេត្តជុំវិញខេត្តសៀមរាប និងវគ្គពេលរសៀល មានការអញ្ជើញចូលរួមពីវិស័យឯកជន និងសមាគម មកពីខេត្តជុំវិញខេត្តសៀមរាប៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here