តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នា នៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងវិញនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីធ្លាក់ចុះអស់រយៈពេល៣ថ្ងៃជាប់ៗគ្នា ស្របពេលដែលមានការរំពឹងទុក ថា សហរដ្ឋអាមេរិក អាច នឹង ចាប់ផ្តើម ទិញ ប្រេងឆៅ សម្រាប់ បំពេញទុនបម្រុង យុទ្ធសាស្ត្ររបស់ខ្លួន។

តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយនៅខែកក្កដាបានកើនឡើង២១សេនដល់៨៣,៦៥ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0026 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures សម្រាប់ចែកចាយនៅខែមិថុនាបានកើនឡើង២២សេនដល់៧៩,២២ដុល្លារក្នុងមួយបារ៉ែល។

កាលពីដើមឆ្នាំ២០២៤ ទីផ្សារមើលឃើញឱកាសនៃការបញ្ចុះអត្រាការប្រាក់ចំនួន៦លើកដោយធនាគារកណ្តាលអាមេរិក។ ប៉ុន្តែ នៅពេលនេះវិញ ទីផ្សារមើលឃើញឱកាសនៃការបញ្ចុះអត្រាការប្រាក់ត្រឹមតែមួយលើកប៉ុណ្ណោះ គឺនៅក្នុងខែធ្នូខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃ០,០៧ភាគរយ ដល់១០៥,៧៨ពិន្ទុនៅថ្ងៃព្រហស្បតិ៍នេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលធនាគារ កណ្តាល អាមេរិក (Fed) បាន សម្រេចចិត្តបន្តពន្យារ ពេល ក្នុងការ កាត់ បន្ថយ គោលនយោបាយអត្រា ការ ប្រាក់របស់ខ្លួន។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃប្រមាណ០,៥៩ភាគរយ គិតត្រឹមម៉ោង៩:៥៩នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,០៦៧ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ២,០៨ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 និងសន្ទស្សន៍ផ្សារហ៊ុន shanghai Composite របស់ប្រទេសចិន បានបិទការជួញដូរគិតចាប់តាំងពីថ្ងៃពុធម្សិលមិញនេះ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៤៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,០៦៣ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here