តើក្រុមរដ្ឋមន្ត្រីប្រទេស G7 សម្រេចបានគោលដៅ និងការប្តេជ្ញាចិត្តអ្វីខ្លះនៅក្នុងកិច្ចប្រជុំ ដែលអ៊ីតាលីធ្វើជាម្ចាស់ផ្ទះ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនG7 បានប្តេជ្ញាបញ្ឈប់ការប្រើប្រាស់ធ្យូងថ្ម នៅត្រឹមឆ្នាំ២០៣៤ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីកាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។

បណ្តារដ្ឋមន្ត្រីទទួលបន្ទុកអាកាសធាតុ ថាមពល និងបរិស្ថានរបស់ក្រុមប្រទេស G7 បានអញ្ជើញមកជួបប្រជុំគ្នា នៅទីក្រុង Turin ភាគខាងជើង នៃប្រទេសអ៊ីតាលី  ដែលកំពុងដឹកនាំធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៤នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមរដ្ឋមន្ត្រីបណ្តាប្រទេស G7 បានឯកភាពចំពោះគោលដៅជាច្រើនទាក់ទងនឹងថាមពល និងអាកាសធាតុ រួមទាំងការលើកទឹកចិត្តដល់ការអភិវឌ្ឍ ប្រភពថាមពលកកើតឡើងវិញ បង្កើនកិច្ចសហប្រតិបត្តិការលើថាមពលនុយក្លេអ៊ែរ ការកាត់បន្ថយការបំភាយឧស្ម័នមេតាន និងឧស្ម័នផ្ទះកញ្ចក់ផ្សេងទៀត និងងាកចេញឱ្យឆ្ងាយពីការនាំចូលឧស្ម័នធម្មជាតិរបស់រុស្ស៊ី។

កិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រីរយៈពេល២ថ្ងៃ កន្លងមកនេះ បានផ្តោតលើ វិធានការដើម្បីលុបបំបាត់ ការប្រើប្រាស់ធ្យូងថ្ម និងឥន្ធនៈហ្វូស៊ីលទាំងអស់ ជាដំណាក់កាលក្រោយៗទៀត។  វិធានការទាំងនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមប្រទេស G7 ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ។

ទោះបីជាកិច្ចព្រមព្រៀងនេះបញ្ជាក់ថា ក្រុមប្រទេសG7 នឹងលុបបំបាត់ការប្រើប្រាស់ធ្យូងថ្ម នៅឆ្នាំ២០៣៥យ៉ាងណាក្តី ក៏ប៉ុន្តែកាលផុតកំណត់នេះ អាចនឹងត្រូវបានផ្លាស់ប្តូរ ប្រសិនបើប្រទេសទាំងនេះមិនអាចសម្រេចគោលដៅទាន់ការគ្រោងទុក។

ការ​ពន្យារពេលនោះ ​មាន​គោល​បំណង​ផ្តល់​ភាព​បត់បែន​ និងភាពអំណោយផលកាន់​តែ​ច្រើន ​ដល់​បណ្តាប្រទេស​សមាជិក G7 មួយចំនួន ដែល​ពឹង​ផ្អែក​ខ្លាំង​លើ​ថាមពល​ធ្យូង​ថ្ម ដូចជា​ប្រទេស​អាល្លឺម៉ង់ និង​ប្រទេសជប៉ុនជាដើម៕ប្រភព: Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here