ក្រុមហ៊ុន PTT Cambodia ចាប់ដៃគូជាមួយធនាគារABA ដើម្បីផ្តល់ជូននូវសេវាទូទាត់របៀបថ្មី

ដោយ: គង់ លាងហួរ

អន្តរជាតិ: ធនាគារ ABA ដែលជាធនាគារពាណិជ្ជដ៏ធំបំផុតនៅកម្ពុជា និងជាប្រភពផ្តល់ហិរញ្ញវត្ថុឌីជីថល បានប្រកាសពីភាពជាដៃគូរបស់ខ្លួនជាមួយក្រុមហ៊ុន PTT Cambodia Ltd. ដើម្បីដាក់ឱ្យអនុវត្តន៍ប្រព័ន្ធទូទាត់ប្រកបដោយភាពច្នៃប្រឌិត។

ភាពជាដៃគូនេះ ប្រើប្រាស់ការតភ្ជាប់ប្រព័ន្ធប្រតិបត្តិការផ្ទាល់ (Host-to-Host) ដ៏រលូន ដែលអនុញ្ញាតឲ្យក្រុមហ៊ុនPTT ប្រមូលប្រា ក់ទូទាត់ប្រកបដោយប្រសិទ្ធភាព ពីតំណាងភ្នាក់ងារ អ្នកចែកចាយ និងអតិថិជនរបស់ខ្លួន។

មុខងារឥណពន្ធផ្ទាល់របស់ធនាគារ ABA ជួយសម្រួលដល់ការប្រមូលប្រាក់ពីអាជីវកម្មប្រភេទ B2B និង អាជីវកម្មប្រភេទ B2C តាមរយៈការកាត់ទឹកប្រាក់ដោយស្វ័យប្រវត្តិ នៅថ្ងៃដែលបានកំណត់ ដោយលុបចោល នូវដំណើរការធ្វើឡើងដោយដៃ និងកិច្ចការលើសន្លឹកក្រដាស ដើម្បីជំរុញរំហូរសាច់ប្រាក់ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដំណោះស្រាយឈានមុខរបស់ធនាគារABA នឹងផ្ដល់អត្ថប្រ យោជន៍សំខាន់ៗបន្ថែមទៀត សម្រាប់បណ្តាញចម្រុះរបស់ក្រុមហ៊ុន PTT Cambodia ដូចជា ស្ថានីយ៍ប្រេងឥន្ធនៈ PTT ហាង Café Amazon ហាង 7-Eleven ហាង Jiffy Mart និងស្ថានីយ EV Station PluZ។

កិច្ចសហការរវាងធនាគារ ABA និងក្រុមហ៊ុន PTT Cambodia បានបង្ហាញពីការបោះជំហានទៅមុខ គួរឱ្យកត់សម្គាល់ក្នុងការសម្រួ លការប្រមូលការទូទាត់ ក្នុងទិដ្ឋភាពធុរកិច្ចរបស់កម្ពុជា។

ជាមួយនឹងដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិតនេះ ក្រុមហ៊ុន PTT Cambodia នឹងអាចបង្កើនប្រសិទ្ធភាពអាជីវកម្មទាំងមូល និងពង្រឹងជំហររបស់ខ្លួន ក្នុងនាមជាអ្នកនាំមុខនៅក្នុងទីផ្សារកម្ពុជា។

ក្រុមហ៊ុន PTT បានពង្រីកអាជីវកម្មរបស់ខ្លួនបន្តិចម្តងៗ និងបានក្លាយជាម៉ាកយីហោ លំដាប់កំពូលមួយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការកសាងកេរ្តិ៍ឈ្មោះ តាមរយៈការផ្តល់ជូនសេវាកម្មល្អ គុណភាព និងស្តង់ដារសុវត្ថិភាព៕ប្រភព:  The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here