តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃពុធនេះ ខណៈអ្នកវិនិយោគងាកទៅផ្តោតលើកិច្ចប្រជុំគោលនយោបាយ និងទិន្នន័យអត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិកដែលនឹងត្រូវចេញផ្សាយក្នុងសប្តាហ៍នេះ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះមកនៅត្រឹម២២៨៦,៨៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១២ភាគរយដល់២២៨៨,៦ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៥២នាទីព្រឹក។

លោក Ricardo Evangelista អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន ActivTrades បានលើកឡើងថា “គោលជំហររបស់លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក អាចនឹងមានភាពមិនច្បាស់លាស់យ៉ាងខ្លាំង ដោយជំរុញឱ្យមានការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងដល់ត្រីមាសទី៤ ឬអាចពន្យារពេលរហូតដល់ឆ្នាំក្រោយ”។

ស្របពេលជាមួយគ្នានេះ វិនិយោគិនមើលឃើញឱកាសចំនួន៥៧ភាគរយប៉ុណ្ណោះនៃការបញ្ចុះអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃ០,៦២ភាគរយកាលពីថ្ងៃអង្គារ ខណៈទិន្នន័យសម្រាប់ថ្ងៃពុធមិនទាន់ចេញផ្សាយនៅឡើយ គិតមកទល់ម៉ោង៩:៥៥នាទីព្រឹក។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៣៩%ដល់២៦,៣៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,១១ភាគរយដល់៩៣៤,៦០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៤៦ភាគរយដល់៩៤៣ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៤នាទីព្រឹកថ្ងៃពុធនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here