អ្នកឧកញ៉ាគិត ម៉េងស្នើម៉ិកស៊ិកូបង្កើតការិយាល័យពាណិជ្ជកម្ម នៅកម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកជំទាវ លីលីអាណា ហ្វែរ៉េ (LILIANA FERRER) ឯកអគ្គរដ្ឋទូតម៉ិកស៊ិកូប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅព្រះរាជាណាចក្រថៃ។

កិច្ចភាក្សានេះ ផ្តោតជាសំខាន់លើការតភ្ជាប់ ទំនាក់ទំនងធុរកិច្ច និងការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

អ្នកឧកញ៉ាប្រធាន មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា របស់លោកជំទាវឯកអគ្គរដ្ឋទូត និងបានគូសបញ្ជាក់ថា ប្រទេសម៉ិកស៊ិកូ និងកម្ពុជា មានទំនាក់ទំនងកាទូតនឹងគ្នាតាំងពីយូរយាណាស់មកហើយ ក៏ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេរភាគី និងទំនាក់ទំនងសេដ្ឋកិច្ចនៅមានកម្រិតនៅឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងន័យនេះ អ្នកឧកញ៉ាប្រធាន ស្នើលោកជំទាវឯកអគ្គរដ្ឋទូត បន្តរៀបចំព្រឹត្តិការណ៍ធុរកិច្ចរួម រវាងប្រទេសទាំងពីរ ដើម្បីទាក់ទាញវិនិយោគិនម៉ិកស៊ិកូ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

អ្នកគិត ម៉េង បានលើកឡើងអំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងទីផ្សារដ៏ទូលំទូលាយ ដែលវិនិយោគិនម៉ិកស៊ិកូ អាចបង្កើតរោងចក្រនៅកម្ពុជា និងនាំចេញផលិតផល ទៅកាន់ទីផ្សារអាស៊ាន និងអាសិបជាដើម។ អ្នកឧកញ៉ាប្រធានបានសើ្នលោកជំទាវអគ្គរដ្ឋទូត ជំរុញដល់រដ្ឋាភិបាលម៉ិកស៊ិកូ បង្កើតការិយាល័យពាណិជ្ជកម្មម៉ិកស៊ិកូនៅកម្ពុជា ដែលអាចធ្វើការដោយផ្ទាល់ជាមួយធុរជនកម្ពុជា និងជំរុញពាណិជ្ជកម្មកនិងវិនិយោគបានឆាប់រហ័ស។

លោកជំទាវឯកអគ្គរដ្ឋទូត មានប្រសាន៍គាំទ្រចំពោះការលើកឡើងរបស់ អ្នកឧកញ៉ា គិត ម៉េង និង បន្តជំរុញសកម្មភាពធុរកិច្ចរវាងប្រទេសទាំងពីរ ដោយគ្រោងនឹងរៀបចំព្រឹត្តការណ៍ធុរកិច្ច នាប៉ុន្មានខែខាងមុខនេះនៅកម្ពុជា ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល និងផលិត​ផលម៉ិកស៊ិកូ ក៏ដូចជា កាលនុវត្តភាពវិស័យនានា ជាពិសេស វិស័យកសិកម្ម ផលិតកម្ម យានយន្តអេឡិចត្រូនិក និងទេសចរណ៍ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here