ឥណ្ឌូនេស៊ីរៀបចំពិព័ណអាស៊ាននៅរាជធានីភ្នំពេញក្នុងប្រធានបទ “សាមគ្គីភាពពហុភាគី”

ដោយៈ និស្ស័យ

        ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រីសុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចូលរួម អបអរសាទរស្មារតីអាស៊ាន “សាមគ្គីភាពក្នុងពហុភាព” ក្នុងកម្មវិធីបើកការតាំងពិព័រណ៍អាស៊ាន។

ការតាំងពិព័រណ៍អាស៊ានកាលពីសប្តាហ៍មុននេះ រៀបចំដោយស្ថានទូតឥណ្ឌូណេស៊ី នៅរាជធានីភ្នំពេញ។

នៅក្នុងសុន្ទរកថាបើក លោកឧបនាយករដ្ឋមន្ត្រីសុខ ចិន្តាសោ​ភា បានលើកឡើងពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះ ក្នុងការបង្ហាញអំពីផលិតផល និងហត្ថកោសល្យ ប្រកបដោយគុណភាពខ្ពស់របស់អាស៊ាន បង្កើនការយល់ដឹងអំពីអាស៊ាន ក្នុងចំណោមសាធារណជន និងលើកកម្ពស់បន្ថែមទៀតនូវការផ្លាស់ប្តូរវប្បធម៌ បេតិកភណ្ឌ ប្រពៃ​ណី និងអាហារដ៏សម្បូរបែបរបស់អាស៊ាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការតាំងពិព័រណ៍នេះ ក៏ជាផ្នែកមួយនៃការទូតសេដ្ឋកិច្ច ដែលស្របតាមចក្ខុវិស័យ នៃយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាពិសេសយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៤-២០២៨៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here