តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃច័ន្ទនេះ ដោយសារអ្នកវិនិយោគមិនសូវត្រូវការទិញមាស ខណៈដែលហានិភ័យផ្នែកភូមិសាស្ត្រនយោបាយមួយចំនួននៅតំបន់មជ្ឈឹមបូព៌ាបានធូរស្រាល។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៣៥%ដល់២៣២៩,៤៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៣៣ភាគរយដល់២៣៣៩,៤ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៥១នាទីព្រឹក។

សន្ទស្សន៍តម្លៃនៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិកបានកើនឡើង០,៣% កាលពីខែមីនា ស្របតាមការព្យាករណ៍។ ការណ៍នេះបង្កើនការរំពឹងទុកថា  ធនាគារ Federal Reserve នឹងមិនកាត់បន្ថយអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះឡើយ។

ស្របពេលជាមួយគ្នានេះ វិនិយោគិនមើលឃើញឱកាសនៃការបញ្ចុះអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក(Fed) ប្រហែលមួយលើកប៉ុណ្ណោះនៅឆ្នាំនេះ គឺនៅក្នុងខែវិច្ឆិកាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃតិចតួចដល់ត្រឹម១០៥,៩៨ពិន្ទុ ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៣១ភាគរយដល់២៧,២៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៤៣ភាគរយដល់៩១៩,៥០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៨១ភាគរយដល់៩៤៦,៥ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥២នាទីព្រឹកថ្ងៃច័ន្ទនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here