កិច្ចប្រជុំគណៈកម្មការរួមកម្ពុជា អឺរ៉ុបផ្តោតលើកិច្ចពិភាក្សាពីការចាកចេញរបស់កម្ពុជាចេញពីប្រទេសអភិវឌ្ឍន៍តិចតួច

ដោយៈ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការរួមកម្ពុជា អឺរ៉ុប នៅទីក្រុងប្រុយសែល ប្រទេសប៊ែលហ្សិកដោយផ្តោតលើការចាកចេញរបស់កម្ពុជា ពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច។

លោកប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកកម្ម បានដឹកនាំគណប្រតិភូចូលរួមកិច្ចប្រជុំនេះកាលពីសប្តាហ៍មុន។

អង្គប្រជុំបានពិភាក្សាលើករបៀបវារៈមួយចំនួន ដូចជា ការអភិវ ឌ្ឍសេដ្ឋកិច្ច និងនយោបាយនៃសហភាពអឺរ៉ុប និងកម្ពុជា ការចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួចរបស់កម្ពុជា ការធ្វើពាណិជ្ជកម្ម និងវិនិយោគ អភិបាលកិច្ច និងសិទ្ធមនុស្ស, ការប្រែលប្រួលអាកាសធាតុ និងបរិស្ថាន ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានច្បាប់ (IUU-Fishing) និងបញ្ហាជាសកលមួយចំនួនទៀតដូចជា ទំនាក់ទំនង EU-ASEAN Relation បញ្ហាភូមា សន្តិសុខសមុទ្រ បញ្ហានៅអ៊ុយក្រែន និងមជ្ឈឹមបូព៌ាជាដើម។

ដោយឡែក ទាក់ទងនឹងវិស័យកសិកម្ម ដោយចំពោះបញ្ហា IUU-Fishing ភាគី EU បានបង្ហាញជំហរជួយកម្ពុជា ក្នុងការគ្រប់គ្រងធនធានជលផលឱ្យមាននិរន្តរភាព តាមរយៈការរៀបចំផែនការគ្រប់ គ្រងតំបន់ឆ្នេរ ការចុះបញ្ជីទូកនេសាទ និងការផ្តល់អាជ្ញាបណ្ណនេសាទផងដែរ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here