តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នា នៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃសុក្រនេះ ខណៈ មន្ត្រី ជាន់ខ្ពស់អាមេរិក បានបន្ធូរបន្ថយ កង្វល់ ទីផ្សារ ជុំវិញ បញ្ហា សេដ្ឋកិច្ច គួបផ្សំ នឹង ការ ព្រួយ បារម្ភ ពីការ ផ្គត់ផ្គង់ ខណៈ ជម្លោះ នៅ តំបន់មជ្ឈិមបូព៌ាកំពុងបន្តកើតមាន។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង៣៤សេន ដល់៨៩,៣៥ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 1211 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង៣៣សេន ដល់៨២,៩០ដុល្លារក្នុងមួយបារ៉ែល។

កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានកើនឡើងទាបការរំពឹងទុកនៅក្នុងត្រីមាសទីមួយ ប៉ុន្តែការកើនឡើងនៃអតិផរណាបានបង្ហាញថា ធនាគារកណ្តាលអាមេរិក Fed នឹងមិនកាត់បន្ថយអត្រាការប្រាក់មុនខែកញ្ញាទេ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះតិចតួចមកនៅត្រឹម១០៥,៦០ពិន្ទុ ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរ នៅព្រឹកថ្ងៃសុក្រនេះ ខណៈទីផ្សារប្រកាន់ជំហរប្រុងប្រយ័ត្នចំពោះគំនិត ដែលលើកឡើងថា សហរដ្ឋអាមេរិកនឹងមិនកាត់បន្ថយអត្រាការប្រាក់ក្នុងពេលឆាប់ៗនោះទេ។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ០,៨៣ភាគរយ គិតត្រឹមម៉ោង១០:២០នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៤០ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,៩៧ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ១,០៨ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,៨៤ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ១,២៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,០៩ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here