គម្រោងវិនិយោគចំនួន៣គម្រោងក្នុងខេត្តកំពង់ស្ពឺត្រូវបានអនុម័តជាមួយទុនវិនិយោគជាង១៨លានដុល្លារ

        ដោយៈ គង់ សូរិយា

        កំពង់ស្ពឺៈ លោកសុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំច្រកចេញចូលតែមួយ ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ។

ក្នុងកិច្ចប្រជុំនេះផងដែរ សម្រាប់ខេត្តកំពង់ស្ពឺ គម្រោងវិនិយោគចំនួន៣គម្រោងត្រូវបានអនុម័ត ដោយកិច្ចប្រជុំច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមមាន ទី1- គម្រោងស្នើសុំវិនិយោគ បង្កើតរោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍ជាងគ្រប់ប្រភេទ និងប្រអប់ដាក់ឧបករណ៍ជាង (ពីដែក និងប្លាស្ទិក)របស់ក្រុមហ៊ុនLY Tools(Cambodia) Co,. Ltd.។

ទី2- គម្រោងស្នើសុំវិនិយោគ បង្កើតរោងចក្រផលិតបរិក្ខាអគ្គិសនីបំភ្លឺ ផ្គុំជាមួយសូឡា អាគុយ ចង្កៀង ផលិតផលពាក់ព័ន្ឋ និងផលិតខ្សែភ្លើងពីទងដែង អាលុយមីញ៉ូម និងឧបករណ៍ត្រួតពិនិត្យភ្លើងបំភ្លឺ របស់ក្រុមហ៊ុន Like Lighting (Cambodia)Technology Co,. Ltd.។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី3- គម្រោងស្នើសុំវិនិយោគ បង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ របស់ក្រុមហ៊ុនEKT Carton Pack Co,. Ltd.។

គម្រោងវិនិយោគទាំង៣ គម្រោង នេះមានទុនវិនិយោគសរុបប្រមាណ18.លានដុល្លាអាមេរិក និងបង្កើតបានការងារបន្ថែមចំនួន 1000កន្លែង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here