ព្រឹត្តិការណ៍ទេសចរណ៍វប្បធ៌មបង្ហាញក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលីញកក្រើកបណ្តាញទំនាក់ទំនងសង្គមនៅកម្ពុជា

        ដោយៈ គង់ ម៉ាលីនណា

        សៀមរាបៈ ការរៀបចំកម្មវិធីសម្តែងក្បាច់គុនល្បុក្កតោ និងសៅលីញ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ បានធ្វើឲ្យមានចំណាប់អារម្មណ៍ និងល្បីល្បាញយ៉ាងខ្លាំងទាំងនៅកម្ពុជា និងប្រទេ​សចិន។

ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន ក្រោមអធិបតីភាពលោក សុខ សូកេន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងភាគីចិន មន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអ្នកចូលរួមទស្សនាជាច្រើនរយនាក់។

ព្រឹត្តិការណ៍នេះ ក្រសួងទេសចរណ៍សហការ ជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំរួមជាមួ​យការសម្តែងរួមគ្នា រវាងក្បាច់គុនសៅលីញរបស់ចិន និងក្បាច់គុនល្បុកត្តោរបស់កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព្រឹត្តិការណ៍នេះសំដៅទាក់ទាញ ចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើ​នថែមទៀត ក៏ដូចជាចូលរួមអបអរសាទរ ដល់ការអនុវត្តយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” និង “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here