សេដ្ឋវិទូរបស់ IMF ព្យាករណ៍ថា ហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកល មានកម្រិតទាបណាស់

ដោយ: គង់ លាងហួរ
អន្តរជាតិ: សេដ្ឋវិទូកំពូលមួយរូបរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) លើកឡើងថា ហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកលមានកម្រិតតិចតួចណាស់ ទោះបីជាមានការផ្ទុះឡើងនៃភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយយ៉ាងណាក្តី។

នៅក្នុងសប្តាហ៍នេះ ស្ថាប័នដ៏ធំ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានបង្កើនការព្យាករណ៍ទស្សនវិស័យកំណើនសេដ្ឋកិច្ចសកលរបស់ខ្លួនទៅដល់៣,២% នៅឆ្នាំ២០២៤ និងបានព្យាករណ៍កំណើនសេដ្ឋកិច្ចក្នុងអត្រាដូចគ្នានេះនៅឆ្នាំ២០២៥។

លោក Pierre-Olivier Gourinchas ទីប្រឹក្សាសេដ្ឋកិច្ច និងជាប្រធាននាយកដ្ឋានស្រាវជ្រាវនៅមូលនិធិ IMF បានលើកឡើងថា “ឱកាសដែលយើងនឹងជួបប្រទះអ្វីមួយ ដូចជាវិបត្តិសេដ្ឋកិច្ចសកលគឺមានកម្រិតតិចតួចណាស់ ហើយទស្សនវិស័យកំណើនសេដ្ឋកិច្ចមានភាពធន់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា “ដំណឹងល្អ រួមមាន កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់សហរដ្ឋអាមេរិក និងប្រទេសកំពុងរីកចម្រើនមួយចំនួន រួមជាមួយនឹង ការធ្លាក់ចុះនៃអត្រាអតិផរណាលឿនជាងការរំពឹងទុក បើទោះបីជាកំណើនសេដ្ឋកិច្ចនៅតំបន់អឺរ៉ុបមានការធ្លាក់ចុះយ៉ាងណាក្តី”។

បើទោះបីជាមានការព្យាករណ៍សញ្ញាវិជ្ជមាននាពេលថ្មីៗចុងក្រោយនេះយ៉ាងណាក្តី ក៏ប៉ុន្តែ លោកស្រី Gita Gopinath នាយករងគ្រប់គ្រងរបស់មូលនិធិ IMF បានថ្លែងប្រាប់កាសែត CNBC ថា “ហានិភ័យភូមិសាស្ត្រនយោបាយគឺជាការព្រួយបារម្ភដ៏ធំមួយសម្រាប់ខ្ញុំ”។

លោកស្រីបានបញ្ជាក់បន្ថែមថា “ជម្លោះរវាងប្រទេសអុីស្រាអែល និងក្រុមហាម៉ាស នៅតំបន់មជ្ឈឹមបូព៌ា គឺជាហានិភ័យដ៏ធំមួយដែលយើងមើលឃើញ ព្រោះវិបត្តិនេះអាចជះផលប៉ះពាល់ចំពោះតម្លៃប្រេង ប្រសិន បើ ជម្លោះ កាន់ តែ កើនឡើងកំដៅ និងកាន់តែរីករាលដាលធំ ឡើង ”៕ប្រភព:CNBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here