កម្ពុជា កូរ៉េផ្តោតលើចក្ខុវិស័យទឹកស្អាត ដើម្បីអភិវឌ្ឍន៍ដោយចីរភាព

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋសភាកម្ពុជា ក្រុមប្រឹក្សាទឹកអាស៊ី រដ្ឋករទឹកកូរ៉េ និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងមន្រ្តីពាក់ព័ន្ឋបានអញ្ជើញចូលរួម សិក្ខាសាលាស្តីពី ចក្ខុវិស័យទឹកទស្សវិស័យពីកម្ពុជា។

សិក្ខាសាលានេះ មានការចូលរួមពីនាយកប្រតិបត្តិរដ្ឋករទឹក(K Water) កូរ៉េ អគ្គលេខាធិការ Asian Water Council នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត រួមទាំងវាគ្មិន ពាក់ពន្ធ័មួយចំនួនទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកកិត្តសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបើកសិកខ្ាសាលានេះ។

អង្គសិក្ខាសាលា រៀបចំក្នុងគោលបំណងបង្កើតរបៀបវារៈអភិ​វឌ្ឍន៍វិស័យទឹកសម្រាប់កម្ពុជា ដែលជាប្រទេសហប្រតិបត្តិការដ៏សំខា​ន់របស់កូរ៉េ កំណត់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការ រវាងប្រទេ​សទាំងពីរ និងតភ្ជាប់បង្កើតគម្រោងអភិវឌ្ឍន៍ លើវិស័យទឹកនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here