ក្រុមអ្នកមានទ្រព្យស្តុកស្តម្ភនៅប្រទេសមួយចំនួនកំពុងសម្រុកចាកចេញពីប្រទេសកំណើតទៅរស់នៅបរទេស

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការយកអត្រាពន្ធលើការផ្ទេរមរតក ដ៏ខ្ពស់របស់ប្រទេ សកូរ៉េខាងត្បូង កំពុងជំរុញឱ្យជនជាតិកូរ៉េ ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ កាន់តែច្រើនផ្លាស់ទៅរស់នៅបរទេស ដែលមានបទប្បញ្ញត្តិងាយស្រួលជាងទឹកដីកំណើត។

ប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់ទីពីរ នៅក្នុងអង្គការ OECD បន្ទាប់ពីប្រទេសជប៉ុន ដែលកំណត់អត្រាពន្ធលើការផ្ទេរមរតកខ្ពស់ជាងគេ។ ជាក់ស្តែង អត្រាពន្ធលើការផ្ទេរមរតកអតិបរមានៅក្នុងប្រទេសកូរ៉េ គឺមានអត្រា៥០ភាគរយ បើធៀបទៅនឹង៥៥ភាគរយនៅប្រទេសជប៉ុន ។

យោងតាមការស្ទង់មតិដោយក្រុមហ៊ុន Henley & Partners ដែលមានទីស្នាក់ការ នៅកណ្តាលនៅទីក្រុងឡុងដ៍ បានប៉ាន់ប្រមា​ណថា ប្រទេស​កូរ៉េ​ខាងត្បូង បាន​បាត់​បង់​ចំនួន​អ្នក​មាន​ច្រើន​ជាង​គេ​ទី៧ នៅលើពិភពលោក​ ក្នុងឆ្នាំ​នេះ ខណៈពួកគេធ្វើចំណាកស្រុកទៅរស់នៅបរទេស ដោយសារការអនុវត្តពន្ធលើការផ្ទេរមរតកខ្ពស់ពេក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនខាងលើបានប៉ាន់ប្រមាណថា បុគ្គល​ដែល​មានត​ម្លៃខ្លួន​ខ្ពស់​ ​ឬហៅថា​​High​-​Net​-​Worth​ ​Individual ប្រមាណ៨០០នាក់ ដែលទ្រព្យសម្បត្តិសុទ្ធ១លានដុល្លារ ឬខ្ពស់ជាងនេះ បានចាកចេញពីប្រទេសកូរ៉េ ទៅកាន់ទឹកដីមួយផ្សេងទៀត គិតត្រឹមខែមិថុនា ឆ្នាំនេះ។

តួលេខ​នេះ​មានការការ​កើន​ឡើង​ បើធៀបនឹងការចាកចេញ​របស់ប្រជាជន​កូរ៉េ ​ដែល​មាន​ទ្រព្យស្តុកស្តម្ភ ចំនួន៤០០នាក់​កាល​ពី​ឆ្នាំ​មុន។

ប្រទេសចិនបានឈរនៅលើកំពូលតារាង ដែលមានការចាកចេញរបស់ពួកអ្នកមានចំនួន១៣.៥០០នាក់ បន្ទាប់មកគឺប្រទេសឥណ្ឌា មានការចាកចេញរបស់ពួកអ្នកមានចំនួន៦.៥០០នាក់។

ចក្រភពអង់គ្លេស មានការចាកចេញរបស់ពួកអ្នកមានចំនួន៣.២០០នាក់ ប្រទេសរុស្ស៊ីមានការចាកចេញ របស់ពួកអ្នកមានចំនួន៣.០០០នាក់ ប្រេស៊ីលមានការចាកចេញ របស់ពួកអ្នកមានចំនួន១.២០០នាក់ និងទីក្រុងហុងកុង មានការចាកចេញរបស់ពួកអ្នកមានចំនួន១.០០០នាក់។

​ក្នុង​ចំណោម​ប្រទេស​ទាំង​៧ខាងលើ គេសង្កេតឃើញថា ប្រទេ​ស​កូរ៉េ​ រួម​ជា​មួយ​នឹង​ចក្រភព​អង់គ្លេស​ គឺជា​ប្រទេស​តែ​២ប៉ុណ្ណោះ ដែល​ចំនួន​ជន​អន្តោប្រវេសន៍អ្នកមាន ​បានកើន​ឡើង​ទ្វេ​រដង​ នៅ​ក្នុង​អំឡុង​ឆ្នាំ២០២២ ដល់ឆ្នាំ២០២៣៕ប្រភព៖ Korea times៕

LEAVE A REPLY

Please enter your comment!
Please enter your name here