តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នា នៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ ក្រោយពីសហរដ្ឋអាមេរិកបានអះអាងថា ខ្លួននឹងដាក់ទណ្ឌកម្មឡើងវិញទៅលើប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡា ខណៈសហភាពអឺរ៉ុបពិភាក្សាអំពីការទប់ស្កាត់ថ្មីលើការនាំចេញប្រេងរបស់អុីរ៉ង់។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង១០សេនដល់៨៧,៣៩ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក WTI futures បានកើនឡើង២សេនដល់៨២,៧១ដុល្លារ ក្នុងមួយបារ៉ែលគិតនៅត្រឹមម៉ោងសកល 0053 GMT។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសនៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងកិច្ចប្រជុំគោលនយោបាយ នាខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៥,៩៧ពិន្ទុ នៅថ្ងៃព្រហស្បតិ៍នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ
ខណៈប្រាក់ដុល្លារបានធ្លាក់ថ្លៃចុះ បើទោះបីជាទីផ្សារបានបន្ទាបឱកាសចំពោះការបញ្ចុះអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ១,០៦ភាគរយ គិតត្រឹមម៉ោង៩:៥៣នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៣៤ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,៤២ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,៧៤ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,៧០ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៦២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,៧២ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here