តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រាក់ដុល្លារបានធ្លាក់ថ្លៃចុះ ខណៈក្រុមពាណិជ្ជករបានស្ទាបស្ទង់មើលទស្សនវិស័យអត្រាការប្រាក់របស់សហរដ្ឋអាមេរិកដោយប្រុងប្រយ័ត្នជាទីបំផុត។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០១%ដល់២៣៨២,៦៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១២ភាគរយដល់២៣៨៥,៥ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៤នាទីព្រឹក។

លោក Phillip Streible ប្រធានអ្នកយុទ្ធសាស្រ្តទីផ្សារនៅក្រុមហ៊ុន Blue Line Futures បានលើកឡើងថា “ភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយក្នុងតំបន់មជ្ឈឹមបូព៌ា នៅតែបន្តជំរុញឱ្យតម្លៃមាសហក់ឡើងថ្លៃ ហើយប្រសិនបើស្ថានភាពជម្លោះនោះ កាន់តែកើនឡើងកំដៅ តម្លៃមាសអាចហក់ឡើងដល់ខ្ទង់២.៥០០ដុល្លារក្នុងមួយអោន”។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសនៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងកិច្ចប្រជុំគោលនយោបាយ នាខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៥,៩៧ពិន្ទុ នៅថ្ងៃព្រហស្បតិ៍នេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,១២ភាគរយដល់២៨,២៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,០៨ភាគរយដល់៩៣៧,៤៥ដុល្លារក្នុង

LEAVE A REPLY

Please enter your comment!
Please enter your name here