កម្ពុជាមានគោលការណ៍ច្បាស់លាស់ក្នុងការខ្ចីបំណុលពីបរទេស

        ដោយៈ និស្ស័យ

        ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ លោក មាស សុខសេនសានបានបញ្ជាក់ថា កម្ពុជាមានគោលការណ៍ច្បាស់លាស់ ក្នុងខ្ចីបំណុលបរទេស។

អ្វីៗត្រូវផ្អែកលើគោលការណ៍ចំនួន៥ ដែលធ្វើឱ្យកម្ចីនោះ នៅតែស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន និងមានហានិភ័យទាប មិនដូចការលើកឡើង របស់ក្រុមជ្រុលនិយមមួយចំនួនតូច ដែលឃោ​សនាបំភ័យប្រជាជន ពាក់ព័ន្ធបំណុលសាធារណៈរបស់កម្ពុជានោះទេ។

លោកបានពន្យល់ថា “ក្នុងការខ្ចីបំណុលបរទេស រាជរដ្ឋាភិបាលមានការគិតគូរច្បាស់លាស់ ដោយប្រាក់កម្ចីទាំងនោះ គឺរដ្ឋាភិបាលបានចាត់ចែង ទុកចំណាយលើវិស័យមួយចំនួនជាអាទិភាព ដូចជាវិស័យសង្គមកិច្ច វិស័យអប់រំ សុខាភិបាល​ជាដើម ហើយចំណាយដោយតម្លាភាព”។ការគ្រប់គ្រងបំណុលសាធារណៈ រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់ នូវគោលការណ៍គន្លឹះចំនួន៥ ដូចជា ទី១ ខ្ចីឥណទានក្នុងទំហំសមស្រប ដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន ទី២ ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់ ទី៣ ខ្ចីសម្រាប់តែវិស័យអាទិភាព ទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាព សេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៤ ប្រើប្រាស់ឥណទានប្រកបដោយតម្លាភាព គណនេយ្យភាពប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់បំផុត និងទី៥ ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទាន គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការ​ណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍ជាតិ នៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ច សង្គម បរិស្ថាន និងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here