ប្រជាពលរដ្ឋរស់នៅខេត្តចំនួន៣ប្រើប្រាស់ឥណទានច្រើនជាងគេ នៅទូទាំងប្រទេស

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ របាយការណ៍របស់CBCបានបង្ហាញថា នៅខេត្តឧត្តរមានជ័យ ព្រះវិហារ និងខេត្តក្រចេះ​ មានអត្រាអ្នកខ្ចីប្រាក់ចាប់ពី៣ស្ថាប័នហិរញ្ញវត្ថុឡើងទៅ បានកើនឡើងរហូតដល់៨ភាគរយ​​ ដែលនេះជាចំនួនច្រើនជាងបណ្តាខេត្តដទៃទៀត។

ចំណែកខេត្តកំពង់ស្ពឺ ស្ទឹងត្រែង និងស្វាយរៀង​ មានអ្នកខ្ចីឥណទានចំនួន៣ស្ថាប័ន មានត្រឹម៣ភាគរយប៉ុណ្ណោះ នៃទំហំកម្ចីសរុបក្នុងខេត្តនីមួយៗ។

ដោយឡែក រាជធានី-ខេត្តឯទៀត មានពលរដ្ឋដែលខ្ចីប្រាក់​ ចាប់ពី៣ស្ថាប័នឡើងក្នុងអត្រាចន្លោះពី៤ ទៅ៥ភាគរយ។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រីឯខេត្តឧត្តរមានជ័យ មានពលរដ្ឋប្រើប្រាស់កម្ចី ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន៩ម៉ឺននាក់ ​ដែលមានទំហំទឹកប្រាក់ជិត២លានលានរៀល នៅដំណាច់ឆ្នាំ២០២៣​។​ ក្នុងនោះ ពលរដ្ឋដែលខ្ចីប្រាក់នៅស្ថាប័នហិរញ្ញវត្ថុតែមួយ មានប្រមាណ៦៦ភាគរយ អ្នកខ្ចី២ស្ថាប័នមាន២៧ភាគរយ។

ងាកទៅកាន់ខេត្តព្រះវិហារវិញ មានពលរដ្ឋប្រើប្រាស់កម្ចី ពីគ្រឹះ​ស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន៩,១ម៉ឺននាក់ ដែលមានទំហំទឹកប្រាក់ជាង២,៤លានលានរៀល។ ​ ក្នុងនោះអ្នកដែលខ្ចីប្រាក់តែ១ស្ថាប័នហិរញ្ញវត្ថុ មានប្រមាណ៦៨ភាគរយ, អ្នកខ្ចី២ស្ថាប័នមាន២៥ភាគរយ និងអ្នកខ្ចីប្រាក់ ចាប់ពី៣ស្ថាប័នឡើង កើនឡើងដល់៧ភាគរយផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here