តម្លៃប្រេងកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះ នៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងតិចតួចនៅថ្ងៃព្រហស្បតិ៍នេះ ខណៈអ្នកវិនិយោគបានត្រៀមចិត្តចំពោះវិបត្តិនៅតំបន់មជ្ឈិមបូព៌ា ដែលអាចរាលដាលទៅដល់ប្រទេសអុីរ៉ង់ ដែលជាប្រទេសផលិតប្រេងធំជាងគេទី៣នៅក្នុងអង្គការ OPEC ។

តម្លៃប្រេងឆៅ Brent futuresបានកើនឡើង៤សេនដល់៩០,៥២ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0047 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures បានកើនឡើង២សេនដល់៨៦,២៤ដុល្លារក្នុងមួយបារ៉ែល។

យោងតាមរបាយការណ៍របស់ក្រសួងការងារអាមេរិកបានបង្ហាញថា នៅក្នុងខែមីនា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI)បានកើនឡើង០,៤% លើមូលដ្ឋានប្រចាំខែ បើធៀបនឹងការព្យាករណ៍ត្រឹមតែ០,៣% ដែលការណ៍នេះបានដាក់សម្ពាធទៅលើទស្សនវិស័យអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន១៨ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងកិច្ចប្រជុំគោលនយោបាយ នាខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃយ៉ាងគំហុកដល់១០៥,១៣ពិន្ទុ នៅថ្ងៃព្រហស្បតិ៍នេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ
ខណៈប្រាក់ដុល្លារងើបឡើងថ្លៃ បន្ទាប់ពីរបាយការណ៍ស្តីពីសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិក ក្នុងខែមីនា បានកើនឡើងខ្ពស់ជាងការរំពឹងទុក។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះ០,៦៨ភាគរយ គិតត្រឹមម៉ោង៩:៥៩នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៥០ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,០៥ភាគរយ។

ប៉ុន្តែ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 បានងើបឡើងថ្លៃ០,១៣ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន shanghai Composite របស់ប្រទេសចិនបានងើបឡើងថ្លៃ០,៤៥ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,៥៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៤៣ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here