ក្រុមហ៊ុនចិនធំមួយគ្រោងវិនិយោគលើថាមពលកកើត ឡើងវិញនៅកម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុន​ C​H​N ​Energy​ ​Investment Group​ ​Co​. ​L​T​D​ ​ដែល​ជា​ក្រុមហ៊ុន​រុករក​រ៉ែ​ ​និង​ថាមពល​ដែល​គ្រប់គ្រង​របស់​ប្រទេ​ស​ចិន​បាន​ស្នើការ​វិនិយោគ​ ផ្តោត​លើ​ប្រភព​ថាមពល​ក​កើតឡើងវិញ​ ​ថាមពល​ពន្លឺព្រះអាទិត្យ​ ​និង​ទំនប់​វា​រី​អគ្គិសនី​។​

សំណើ​នេះ​ត្រូវ​បាន​លើកឡើង ​នៅ​ក្នុង​ជំនួប​កាលពី​រសៀល​ថ្ងៃ​ទី​៨​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​ ​រវាង​លោក​ ​សួន​ ​សុផល​ ​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ ​និង​តំណាង​ក្រុមហ៊ុន​ C​H​N ​ENERGY​​។​

ក្រុមហ៊ុន​បាន​អោយ​ដឹង​ថា​ ​គោលបំណង​នៃ​ជំនួប​នេះ គឺ​ដើម្បី​ពិនិត្យ​ ​និង​ពិភាក្សា​អំពី​កាលានុវត្ត​ភាព​វិនិយោគ ​លើ​គម្រោង​ថាមពល​ក​កើតឡើងវិញ ​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​​១​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន​បាន​សង្កត់ធ្ងន់​ថា​ ​ការ​វិនិយោគ​លើ​គម្រោង​ថាមពល​ក​កើតឡើងវិញ​ ​រួម​មានការ​សាងសង់​វា​រី​អគ្គិសនី​ ​និង​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​។​

​ប្រភព​ដដែល​បាន​អោយ​ដឹង​ទៀត​ថា​ថា​ “​កម្ពុជា​គឺជា​ទីតាំង​យុទ្ធសាស្ត្រ​ ដែល​មាន​សក្តានុពល​ សម្រាប់​ការ​ធ្វើអាជីវកម្ម​ក្នុង​វិ​ស័​យ​ខាងលើ​ ​ដែល​គាំទ្រ​ដល់​ប្រតិបត្តិការ​អាជីវកម្ម​ដ៏​ទាក់ទាញ​ ​និង​លេចធ្លោ​បំផុត​នៅ​ក្នុង​តំបន់​”​។​

លោក​ ​សួន​ ​សុផល​បាន​វាយ​តម្លៃ​ខ្ពស់ ​ចំពោះ​គម្រោង​វិនិយោគ​ថាមពល​ ​និង​បាន​បន្ថែម​ថា​ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​គាំទ្រ​ក្រុមហ៊ុន​។​

លោក​បាន​បន្ត​ថា​ “​កម្ពុជា​ស្វាគមន៍ ​ចំពោះ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​នេះ​ ​ព្រោះ​វា​ស្របតាម​និន្នាការ​ក្នុង​តំបន់​ ​និង​អន្តរជាតិ​ ​ដែល​បាន​និង​កំពុង​បោះជំហាន​ឆ្ពោះទៅ​មុខ​ ​ដើម្បី​បំប្លែង​ថាមពល​ទៅជា​ថាមពល​បៃតង​”​។​

លោក​ ​កែវ​ ​រតនៈ​ ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​បានឲ្យ​ដឹង​ថា​ ​ថាមពល​ក​កើតឡើងវិញ ​ដែល​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា​ ​មាន​ប្រមា​​ណ​​៦​២​ភាគរយ​ ​នៃ​ការប្រើប្រាស់​ថាមពល​សរុប​របស់​ប្រទេស​។​

ថាមពល​ក​កើតឡើងវិញ​ សំដៅលើ​ថាមពល​ដែល​បាន​មកពី​ប្រភព​ដូចជា​ ​វា​រី​អគ្គិសនី​ ​ថាមពល​ពន្លឺព្រះអាទិត្យ​ ​និង​ថាមពល​ជី​វ​ម៉ា​ស​។​

បច្ចុប្បន្ន​កម្ពុជា ​មានលទ្ធភាព​ផលិត​ថាមពល​ប្រមាណ​ ​៤​០​០​០​ ​មេ​ហ្គា​វ៉ាត់​ក្នុង​មួយ​ឆ្នាំ​ ​ប៉ុន្តែ​ការប្រើប្រាស់​ប្រចាំ​ឆ្នាំ​មាន​ប្រហែល​ ​២​៤​០​០​ ​មេ​ហ្គា​វ៉ាត់​ប៉ុណ្ណោះ​ ​ដូច្នេះ​កម្ពុជា​កំពុង​ពិចារណា ​នាំចេញ​ថាមពល​របស់​ខ្លួន​ ទៅកាន់​ប្រទេស​ក្នុង​តំបន់​នា​ពេល​អនាគត​។​

លោក​សួន សុផល បាន​អំពាវនាវ​ឱ្យ​អ្នក​វិនិយោគ​បរទេស​ពិចារណា​ វិនិយោគ​លើ​ថាមពល​បៃតង​នៅ​កម្ពុជា​ ​ដើម្បី​អាច​រួមចំណែ​ក​ដល់​ការផ្លាស់ប្តូរ​ថាមពល​នៅ​ក្នុង​ប្រទេស​ ​និង​ក្នុង​តំបន់​តាមរយៈ​ការ​ជួញ​ដូរ​ថាមពល​ឆ្លង​ដែន​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here