ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយកម្មវិធីភាពជាដៃគូធុរកិច្ចរវាងសហភាពអឺរ៉ុប-កម្ពុជា

ដោយៈ គង់ ម៉ាណា

    សៀមរាបៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ សុមេធ សុមនា បានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីផ្សព្វផ្សាយ ”ភាពជាដៃគូធុរកិច្ចរវាងសហភាពអឺរ៉ុប-កម្ពុជា៖ ការនាំចេញ និងនវានុវត្តន៍កសិកម្ម”។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក Till Ahnert នាយកគម្រោង EU-German GATE អង្គភាព GIZ, លោក-លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងគម្រោង EU-German GATE តំណាងគម្រោង EU-German CAPSAFE តំណាងរបស់សមាគម សហព័ន្ធ សភាពាណិជ្ជកម្ម ក្រុមហ៊ុន អាជីរករ និងសហគ្រាសជាច្រើនរូបផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធីផ្សព្វផ្សាយនេះ ផ្តោតសំខាន់លើការផ្ដល់ព័ត៌មាន និងសេចក្តីណែនាំ អំពីដំណើរការដាក់ពាក្យចូលរួម ការផ្តល់ចំណេះដឹងជាក់ស្តែងដល់ក្រុមហ៊ុន ក្នុងការត្រៀមខ្លួនសម្រាប់ការនាំចេញ អនុលោមភាពនៃស្តង់ដារអន្តរជាតិ និងបែបបទក្នុងការចូលទៅកាន់ទីផ្សារអន្តរជាតិ ក៏ដូចជា ផ្ដល់ឱកាសសម្រាប់ការផ្សាភ្ជាប់អាជីវកម្ម និងកសាងដៃគូរវាងសហគ្រាស និងភាគីពាក់ព័ន្ធផ្សេងទៀត ជាពិសេសសហគ្រាសដែលដឹកនាំដោយស្ត្រី។

ថ្លែងទៅកាន់អង្គពិធី លោកជំទាវអនុរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស និងអាជីវកម្មនៅកម្ពុជា ចាប់យកឱកាសនេះ ដើម្បីជំរុញការអភិវឌ្ឍផលិតផលរបស់ខ្លួន ពង្រឹងនវានុវត្តន៍ និងពង្រីកសមត្ថភាពនាំចេញ ដោយផ្តោតលើការស្វែងយល់ទីផ្សារគោលដៅ ជាមួយការយល់ដឹង ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពន្ធនានា ដើម្បីបង្កើនឱកាសចូលទៅក្នុងទីផ្សារតំបន់ និងទីផ្សារអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here